កាតេម៉ាឡា ចាប់ផ្តើមពិនិត្យសន្លឹកឆ្នោតប្រធានាធិបតីឡើងវិញ បន្ទាប់ពីមានការជំទាស់ពីភាគីនានា

2023/07/05 06:04:29 pm        133

ប្រទេសកាតេម៉ាឡា កាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) បានចាប់ផ្តើមពិនិត្យសន្លឹកឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតប្រធានាធិបតីជុំទី១ បន្ទាប់ពីគណបក្សនាំមុខគេ និងសម្ព័ន្ធមិត្ត បានជំទាស់តវ៉ាចំពោះលទ្ធផល ដោយបង្កើតបាននូវលទ្ធភាពសម្រាប់ការរាប់ឡើងវិញ នៅមុនការបោះឆ្នោតជុំទី២។

តុលាការកំពូលប្រទេសកាតេម៉ាឡា កាលពីថ្ងៃសៅរ៍ (ទី១ ខែកក្កដា) បានបញ្ជាឲ្យពិនិត្យ និងផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញ ហើយថា សន្លឹកឆ្នោតទាំងនោះ ត្រូវបានត្រួតពិនិត្យផ្ទុយនឹងប្រព័ន្ធរាប់សន្លឹកឆ្នោត។

ជាមួយគ្នានេះ តុលាការបានសង្កត់ធ្ងន់ថា ខ្លួននឹងផ្អាកដំណើរការបោះឆ្នោត នៅប្រទេសអាមេរិកកណ្តាល រហូតទាល់តែសន្លឹកឆ្នោតត្រូវបានពិនិត្យឡើងវិញ ដោយចាត់វិធានការតាមសំណើពីគណបក្សរបស់បេក្ខជនដែលឈ្នះជុំទី១ គឺគណបក្សឯកភាពជាតិនៃក្តីសង្ឃឹម (National Unity of Hope) របស់លោកស្រី Sandra Torres គណបក្ស Vamos របស់លោកប្រធានាធិបតី Alejandro Giammattei និងក្រុមសម្ព័ន្ធមិត្តជាច្រើនផ្សេងទៀត។

អតីតជំទាវទី១ លោកស្រី Torres នឹងត្រៀមប្រឈមក្នុងការបោះឆ្នោតជុំទី២ នៅថ្ងៃទី២០ ខែសីហា ទល់នឹងបេក្ខជនប្រឆាំងអំពើពុករលួយ លោក Bernardo Arevalo ដែលផ្ទុយនឹងការព្យាករណ៍ថា នឹងក្លាយជាអ្នកឈ្នះលំដាប់ទី២ ខណៈដែលកំហឹងនៃរឿងអាស្រូវពុករលួយជាច្រើនឆ្នាំ បានគ្របលើអារម្មណ៍អ្នកបោះឆ្នោត។

យ៉ាងណាក្ដី បើយោងតាមសេចក្តីថ្លែងការណ៍ដែលលោកស្រី Torres បានបង្ហោះលើបណ្ដាញសង្គម Twitter បានឲ្យដឹងថា បើទោះបីជាសុំឲ្យមានការពិនិត្យឡើងវិញមែន តែគណបក្សរបស់លោកស្រី មិនចង់ឲ្យការបោះឆ្នោត ត្រូវលុបចោលនោះទេ គឺគ្រាន់តែចង់ឲ្យមានការពិនិត្យដោយយុត្តិធម៌នៃការបោះឆ្នោតជុំដំបូងនេះប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm