ពលរដ្ឋគាំទ្រចំណាត់ការរបស់សម្ដេចតេជោ តបចំពោះប្រព័ន្ធសង្គមហ្វេសប៊ុក ដើម្បីស្ថិរភាពនយោបាយ

2023/07/05 06:56:06 pm        43

ភ្នំពេញ៖ ប្រជាពលរដ្ឋ បានបង្ហាញនូវការគាំទ្រ ចំពោះចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងភាពជ្រៀតជ្រែករបស់ក្រុមហ៊ុនហ្វេសប៊ុក ដើម្បីរក្សានូវស្ថិរភាពនយោបាយនៅកម្ពុជា ។

ប្រជាពលរដ្ឋ បានលើកឡើងថា ជាការសមហេតុសមផលណាស់ ដែលរាជរដ្ឋាភិបាលបានបណ្ដេញបុគ្គលិកទាំង២២នាក់ របស់ក្រុមហ៊ុនហ្វេសប៊ុកពីកម្ពុជា និងបានហាមមិនឲ្យចូលកម្ពុជាអស់មួយជីវិត ព្រោះពួកគេបានអនុវត្តហាក់ដូចជាមានភាពលម្អៀង ទៅលើការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ ហើយការឆ្លើយតបរបស់សម្ដេចតេជោនេះ គឺគិតផលប្រយោជន៍ជាតិ​​ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសជាធំ ។

ប្រជាពលរដ្ឋបានបន្តថា ដូចករណីក្រុមទណ្ឌិតក្បត់ជាតិ សមរង្ស៊ី បានប្រព្រឹត្តិខុសច្បាប់កម្ពុជា តាមរយៈការញុះញង់កងកម្លាំង ឲ្យបែរចុងកាណុងប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ឬការធ្វើរដ្ឋប្រហារ និងតែងតែប្រមាថអង្គព្រះមហាក្សត្រជាញឹកញាប់ ប៉ុន្តែក្រុមហ៊ុនមានដើម​កំណើត​នៅសហរដ្ឋអាមេរិកមួយនេះ​ មិនដែលព្រមាន​ពួកគេនោះទេ បានបណ្ដែតបណ្ដោយ​ឲ្យពួកនោះ មានសិទ្ធិញុះញង់ ​និងបំផុសបំផុលពលរដ្ឋឲ្យប្រព្រឹត្តិបទល្មើសផ្សេងៗ តាម​ប្រព័ន្ធហ្វេសប៊ុក តាមមហិច្ឆតារបស់ក្រុមអគតិទាំងនោះ ។

ជាមួយនេះពួកគាត់ ក៏បានសូមណូមពរដល់ពលរដ្ឋខ្មែរដទៃទៀត កុំធ្វើការចែកចាយនូវ​ព័ត៌មាន​មិនពិត ពាក់ព័ន្ធនឹងករណីប្រព័ន្ធហ្វេសប៊ុក ​និងអត្ថាធិប្បាយខុសការពិត និងសូមស្ដាប់​តាមអនុសាសន៍​របស់សម្ដេចតេជោ ​និងការបកស្រាយរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ហើយ​កុំបំភ្លៃខុសការពិត ​និងនាំឲ្យមានការយល់ច្រឡំ ។

គួរបញ្ជាក់ថា កាលពីម្សិលមិញ​ កម្ពុជាបានចេញសេចក្តីថ្លែងការណ៍​ ហាមឃាត់បុគ្គលចំនួន ២២នាក់ ជា​សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ​មិនឲ្យចូលកម្ពុជា បើមានអ្នក​កំពុងរស់​នៅកម្ពុជា ត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm