បណ្ដុំអង្គការសមាគមសង្គមស៊ីវិល អំពាវនាវពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងពីការបោះឆ្នោត

2023/07/05 07:10:38 pm        139

ភ្នំពេញ៖ បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់​របស់ក្រុមប្រឆាំងដែលតែងតែមានបំណងអាក្រក់ចង់បំផ្លាញការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣នេះថា ដើម្បីលុបបំបាត់ឱ្យអស់នូវនយោបាយអាក្រក់​របស់​ក្រុមប្រឆាំង ជាពិសេសក្រុមប្រឆាំងនៅក្រៅប្រទេស បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បាន​បន្តធ្វើវេទិកាសាធារណៈ ក្រោមប្រធានបទ «គុណតម្លៃនៃការថែរក្សាសុខសន្ដិភាព និងការអភិវឌ្ឍ» ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៣នេះ។

លោកថ្លែងថា តាមរយៈវេទិកានេះ ក្រុមការងាររបស់អង្គការសង្គមស៊ីវិល បានពន្យល់ប្រជាពលរដ្ឋ​ឱ្យយល់កាន់តែច្បាស់ថែមទៀតអំពីនយោបាយអាក្រក់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ជា​ពិសេសបំណងអាក្រក់របស់ក្រុមប្រឆាំង ​ដែលឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោត ឬទៅ​បោះឆ្នោត​គូសសន្លឹកឆ្នោតចោលជាដើម ​ដែលនេះជាទង្វើអាក្រក់ចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ និង​សុខសន្ដិភាពរបស់ប្រទេសកម្ពុជា។

សូមជម្រាបថារយៈពេលកន្លងមកនេះ បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានធ្វើវេទិកា​សាធារណៈចំនួន ៦ ​លើករួចមកហើយជាមួយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ​និងខេត្តតាកែវ លើប្រធានបទ «លុបបំបាត់នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស»។ តាមរយៈវេទិកានេះយុវជនសង្គមស៊ីវិលបានអំពាវនាវដល់ពលរដ្ឋនៅក្នុងមូលដ្ឋានរួមគ្នាថែរក្សាសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ​ដើម្បីមានការអភិវឌ្ឍរីកចម្រើន​ទៅមុខបន្ថែមទៀត៕

អត្ថបទ៖វ៉ន ដារ៉ា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm