ចិន៖ លោកប្រធានាធិបតីចិន Xi Jinping បានទាមទារឲ្យក្រុមរដ្ឋអាជ្ញារគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវតែផ្ដល់អាទិភាពជាចម្បងដើម្បីធានាសុវត្ថិភាព និងការការពារទ្រព្យសម្បត្តិរបស់ប្រជាជន និង ព្យាយាមបង្កើនកិច្ចខិតប្រឹងប្រែងជួយទប់ស្កាត់ទឹកគ្រោះមហន្តរាយទឹកជំនន់។
លោក Xi បានធ្វើអត្ថាធិប្បាយក្នុងការណែនាំដ៏សំខាន់នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅតែបន្តប៉ះពាល់ដល់តំបន់ជាច្រើន រួមទាំងទីក្រុងឆុងឈីង ភាគនិរតីរបស់ប្រទេសចិន ដែលបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត និងបាត់បង់ទ្រព្យសម្បត្តិ។
លោកបានតម្រូវឲ្យទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះគ្រោះរាំងស្ងួតរបស់រដ្ឋ និងក្រសួង គ្រប់គ្រងគ្រាអាសន្ន និងធនធានទឹក ដើម្បីបង្កើនការសម្របសម្រួល ពង្រឹងការពិគ្រោះយោបល់ និងការស្រាវជ្រាវ និងជំរុញព្រមានជាមុនឲ្យជាក់លាក់ និងការព្យាករណ៍។
លោក Xi បានគូសបញ្ជាក់ថា ក្រុមមន្ត្រីដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវតែដឹកនាំក្នុងការប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ រក្សាសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាជនជាអាទិភាព ហើយខិតខំកាត់បន្ថយការខាតបង់គ្រប់ប្រភេទទាំងអស់ ៕

