ភ្នំពេញ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានបង្ហាញការពេញពេញចិត្ត និងគាំទ្របំផុតចំពោះការដាក់ចេញ នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិក្រោយនេះ ដែលជាគោលនយោ បាយការពារ និងលើកស្ទួយដល់ផលប្រយោជន៍ពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ។
ប្រជាពលរដ្ឋ បានលើកឡើងថា ការរៀបចំគោលនយោបាយដ៏ត្រឹមត្រូវ គឺជាកត្តានាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរនៅក្នុងប្រទេស ហើយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺបានគិតតូរយ៉ាងត្រឹមត្រូវ និងច្បាស់លាស់បំផុត សម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។
ចំណុចសំខាន់ៗនៃគោលនយោបាយ រួមមាន ថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ, ផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត, បន្តដំឡើងប្រាក់បៀវត្សរ៍ ជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាក់អាវុធ បន្តអភិវឌ្ឍន៍គ្រប់ឃុំ សង្កាត់ ឱ្យមានផ្លូវគមនាគមន៍កាន់តែល្អ និងបន្តអនុវត្តគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាព ជាដើម ៕អត្ថបទ ៖ លីហេង
