ម៉ិកស៊ិក៖ កងទ័ពជើងទឹក ប្រទេសម៉ិកស៊ិក ចាប់បានកូកាអ៊ិនជាង២,៤០០ គីឡូក្រាម នៅក្នុងទូកល្បឿនលឿន៣គ្រឿង អំឡុងប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃចន្ទនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកតំបន់ Guerrero ភាគខាងត្បូង។ រូបភាពវីដេអូស៊ើបការការណ៍តាមអាកាស បានបង្ហាញមនុស្សច្រើននាក់ ចុះចេញពីទូក និងកំពុងរត់ទៅកាន់ដីគោក។
ការរឹបអូសគ្រឿងញៀននេះ បានធ្វើឡើង បន្ទាប់ពីកងទ័ពជើងទឹក ប្រទេសម៉ិកស៊ិក បានតាមដានទូកមួយគ្រឿងក្នុងចំណោមទូកទាំងបីគ្រឿង រយៈពេល៧ម៉ោងតាមរយៈនាវានៅលើមហាសមុទ្រ។
កងទ័ពជើងទឹក បាននិយាយថា សមាជិកនាវិក បានគេចខ្លួន បន្ទាប់ពីបានដឹងប្រតិបត្តិការតាមចាប់ពួកគេ។ អាជ្ញាធរបានរាយការណ៍ថា អគ្គមេធាវីប្រទេសម៉ិកស៊ិក នឹងបើកការស៊ើបអង្កេតលើទូកដឹកគ្រឿងញៀងតាមការចោទប្រកាន់ទាំងនេះ៕

