ចិន៖ យោងតាមសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ប្រទេសចិន បានប្រកាសពីការគ្រប់គ្រងភ្លាមៗលើការនាំចេញវត្ថុធាតុហ្គាលីយ៉ូម និងស៊ែម៉ានីញ៉ូមមួយចំនួន ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែសីហា ដែលនាំឱ្យមាន សង្គ្រាមពាណិជ្ជកម្មកើនឡើងជាមួយសហរដ្ឋអាមេរិក។ ដូចគ្នានេះ អាចបង្កឱ្យមានការរំខានកាន់តែខ្លាំងបន្ថែមទៀតដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ សារព័ត៌មាននេះ បានបន្ថែមថា តួអង្គសំខាន់ៗក្នុងឧស្សាហកម្មចិន ក៏មានការព្រួបារម្ភផងដែរថា ការទប់ស្កាត់ការនាំចេញសារធាតុដ៏កម្រនេះ អាចធ្វើឡើង ។

ព័ត៌មាននេះបានដកស្រង់សម្តីរបស់ លោក Peter Arkell ប្រធានសមាគមរ៉ែសកលរបស់ប្រទេសចិនដោយបាននិយាយថា ប្រទេសចិនបានឈានដល់ការរឹតបន្តឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាទីដែលបានធ្វើឲ្យមានផលប៉ះពាល់។
អ្នកដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រសួងពាណិជ្ជកម្មនឹងជួបជាមួយក្រុមហ៊ុនផលិតលោហធាតុសំខាន់ៗនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការរឹតបន្តឹងការនាំចេញនេះ ។
ការសងសឹកចុងក្រោយរបស់ប្រទេសចិន គឺប្រតិកម្មទៅលើការទប់ស្កាត់របស់សហរដ្ឋអាមេរិកលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI ទៅកាន់ទីក្រុងប៉េកាំង។
នៅលើសាច់រឿងដូចគ្នានេះដែរ គឺជាព័ត៌មានពី Wall Street បានឲ្យដឹងថា រដ្ឋបាលលោក Biden កំពុងរៀបចំដើម្បីរឹតបន្តឹងដំណើរការមិនឲ្យក្រុមហ៊ុនចិនប្រើប្រាស់សេវាកម្មផ្នែកបណ្តាញក្លោដកុំព្យូទ័ររបស់សហរដ្ឋអាមេរិក៕
