នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ ការផ្ដល់ប្រាក់រង្វាន់របស់ហុងកុង ក្នុងការតាមចាប់សកម្មជនក្រៅប្រទេស មិនអាចទទួលយកបានទេ

2023/07/05 07:42:45 pm        134

អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយ នៅថ្ងៃពុធ (ទី៥ ខែកក្កដា) នេះ ថា «មិនអាចទទួលយកបានទេ» ដែលទីក្រុងហុងកុង បានប្រកាសផ្តល់ប្រាក់រង្វាន់ ក្នុងការចាប់ខ្លួនពលរដ្ឋអូស្ត្រាលី ២នាក់ ដែលស្ថិតក្នុងចំណោមសកម្មជនប្រជាធិបតេយ្យ នៅក្រៅប្រទេសចំនួន៨នាក់ ដែលត្រូវបានតាមរកក្រោមច្បាប់សន្តិសុខជាតិ។

ប្រធានប្រតិបត្តិក្រុងហុងកុង លោក John Lee បាននិយាយកាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ថា សកម្មជនហុងកុង ៨នាក់ មានមូលដ្ឋាននៅក្រៅប្រទេស ដែលត្រូវបានចេញដីកាចាប់ខ្លួនលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសន្តិសុខជាតិ នឹងត្រូវ«តាមរកអស់មួយជីវិត»។

នគរបាលហុងកុងបានផ្តល់រង្វាន់ចំនួន ១លានដុល្លារហុងកុង (១២៧,៦៥៦ដុល្លារ) សម្រាប់ការផ្តល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនមនុស្ស៨នាក់ ក្នុងនោះរួមទាំងមេធាវី នៅក្រុងមែលប៊ន (Melbourne) និងពលរដ្ឋអូស្ត្រាលីលោក Kevin Yam ព្រមទាំងអតីតសមាជិកសភាហុងកុង លោក Ted Hui ដែលបានរស់នៅក្នុងប្រទេសអូស្ត្រាលីតាំងពីឆ្នាំ២០២១។

លោក Albanese បាននិយាយពីសេចក្តីប្រកាសរបស់ទីក្រុងហុងកុង ក្នុងបទសម្ភាសជាមួយទូរទស្សន៍ Nine ថា៖ «នេះជារឿងមិនអាចទទួលយកបានទេ។ យើងនឹងបន្តសហការជាមួយប្រទេសចិននូវចំណុចណាដែលយើងអាចធ្វើបាន ប៉ុន្តែយើងនឹងមិនយល់ស្របនូវចំណុចណាដែលយើងត្រូវតែជំទាស់ ហើយយើងពិតជាមិនយល់ស្របលើបញ្ហាសិទ្ធិមនុស្សនោះឡើយ»។

សកម្មជនហុងកុង ត្រូវបានចោទប្រកាន់ពីបទស្នើឲ្យមហាអំណាចបរទេសដាក់ទណ្ឌកម្មលើក្រុងហុងកុង និងប្រទេសចិន ហើយត្រូវបានគេតាមរកនៅក្រោមច្បាប់សន្តិសុខជាតិ ដែលទីក្រុងប៉េកាំង បានដាក់ឲ្យអតីតក្រុងស្ថិតក្រោមអាណានិគមអង់គ្លេសមួយនេះប្រើប្រាស់ ក្នុងឆ្នាំ២០២០៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm