អ៊ុយក្រែន៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev និយាយកាលពីថ្ងៃអង្គារថា ទាហានជ្រើសរើសថ្មីចំនួន ១៨៥.០០០នាក់ បានចូលរួមជាមួយកងទ័ពរុស្ស៊ី ក្នុងនាមជាទាហានជាប់កិច្ចសន្យាអាជីព ចាប់តាំងពីដើមឆ្នាំនេះ រហូតមក ។

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Telegram លោក Medvedevដែលកាលពីដើម ឆ្នាំនេះ ទទួលបានការតែងតាំងនូវតួនាទីត្រួតត្រាផលិតកម្មយោធាក្នុងស្រុករុស្ស៊ី និយាយថា ទាហានជ្រើសរើសថ្មីចំនួន ១ម៉ឺននាក់ បានចូលរួមជាមួយកងកម្លាំងរុស្ស៊ី កាលពីសប្តាហ៍មុន ក្រោយការបះបោររបស់ទាហានស៊ីឈ្នួល Wagne ត្រូវបានបំបែក ហើយក្រុមអ្នកប្រយុទ្ធរបស់ពួកគេ ត្រូវបានផ្តល់ជម្រើសឲ្យចុះហត្ថលេខាក្លាយជាទាហានពេញសិទ្ធិ ។
លោក Medvedev និយាយថា លោកកត់សំគាល់ឃើញជាពិសេសថា ការប៉ុនប៉ងបះបោរប្រដាប់អាវុធ ពុំបាន ផ្លាស់ប្តូរឥរិយាបទរបស់ជនស៊ីវិលចំពោះសេវាកម្មកិច្ចសន្យានៅក្នុងតំបន់ប្រតិបត្តិការសឹកពិសេសនោះទេ ។

ទាហានជាប់ កិច្ចសន្យា និងក្រុមស្ម័គ្រចិត្តរបស់ពួកយើង បញ្ជាក់ពីកម្រិតខ្ពស់នៃការគាំទ្រប្រធានាធិបតី ការគាំទ្រចំពោះរដ្ឋ និងការ ត្រៀមខ្លួនដើម្បីការពារមាតុភូមិរបស់ពួកគេ ។ នៅក្នុងសប្តាហ៍មុនតែមួយគត់ មានមនុស្សជិត ១ម៉ឺននាក់ បានចុះហត្ថលេខាជាមួយកងកម្លាំងប្រដាប់អាវុធរបស់ពួកយើង ៕