ប្រជាពលរដ្ឋគុយបាជួបកង្វះខាតទឹក ស្របពេលដែលវិបត្តិមួយនេះហក់ឡើងខ្ពស់

2023/07/05 01:13:37 pm        155

គុយបា៖ រថយន្តសឺទែនទឹកនៅក្នុងទីក្រុងហាឡាវ៉ាន់ ដែលធ្លាប់តែមានទឹកពេញ បច្ចុប្បន្នកម្រឃើញខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺននាក់រស់នៅក្នុងរដ្ឋធានីប្រទេសគុយបាមួយនេះ ។  

យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋ បានឲ្យដឹងថា ប្រជាពលរដ្ឋចន្លោះពី ១០ម៉ឺននាក់ទៅ ២០ម៉ឺននាក់ នៅក្នុងទីក្រុងហាឡាវ៉ាន់ ឬស្មើនឹង ១០ភាគរយនៃពលរដ្ឋសរុប គ្មានទឹកប្រើប្រាស់នោះទេ ហើយប្រជាពលរដ្ឋ មាន ការងឿងឆ្ងល់ណាស់ថាតើហេតុអ្វីបានជាគ្មានទឹកប្រើប្រាស់បែបនេះ ។  

 ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងទីក្រុងហាឡាវ៉ាន់ និយាយថា ពួកយើងប្រើប្រាស់ប្រព័ន្ធបូមទឹកតែមួយអស់រយៈពេលរាប់ឆ្នាំមកហើយ ។ ខ្ញុំពុំសូវដឹងច្បាស់ពីរឿងមួយនេះនោះទេ ប៉ុន្តែអ្នកដល់ចំណុចមួយដែលអ្នកមិនព្រមជួសជុល ឬផ្លាស់ប្តូរអ្វីៗទាំងអស់ តាំងពីមនុស្សចាស់មានសុខភាពល្អ រហូតដល់ពួកគេធ្លាក់ខ្លួនឈឺ ។  

ក្រុមមន្រ្តីក្នុងស្រុកនិយាយថា ហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់ គឺជាកត្តាចម្បងមួយ ។ ពួកគេបន្តថា គ្រោះរាំងស្ងួតបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ រឹតតែធ្វើឲ្យវិបត្តិទឹកកាន់ធ្ងន់ធ្ងរថែមមួយកម្រិតទៀត ។  

កត្តាទាំងអស់នេះហើយ ធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែលំបាកជាងមុនសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងចាស់ហាឡាវ៉ាន់ ដូចជាលោកយាយ Annia Batista ជាដើម ។  

លោកយាយ Annia និយាយថា ពួកយើងគ្មានទឹកប្រើប្រាស់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ។ បញ្ហាទឹកអាក្រក់ណាស់ ពិតជាអាក្រក់មែនទែន ។  

វិបត្តិកង្វះខាតទឹកនេះដែរ បានកើតមានឡើងស្របពេលដែលប្រទេសគុយបាគ្រប់គ្រងដោយរបបកុម្មុយនិស្ត ឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។  

ទណ្ឌកម្មធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក វិស័យទេសចរណ៍ធ្លាក់ចុះ អតិផរណាហក់ឡើងខ្ពស់ និងកង្វះខាតការផ្គត់ផ្គង់ស្បៀងអាហារ ឱសថ និងប្រេង កំពុងញាំញីប្រទេសកោះមួយនេះ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am