កូឡុំប៊ី៖ ជនអន្តោប្រវេសន៍ចិន ៣០នាក់ ត្រូវបានប្រទះឃើញនៅក្នុងសមុទ្រជិតព្រំដែនប្រទេសប៉ាណាម៉ាកាលពីថ្ងៃអង្គារ ដោយកងទ័ពកូឡុំប៊ី ដែលឈរជើងនៅតំបន់ភូមិភាគខាងជើងប្រទេស ។
លោកអនុសេនីយ៍ឯក Fabian Porras Duranមកពីស្ថានីយ៍ឆ្មាំល្បាតឆ្នេរឈូងសមុទ្រ Uraba ស្ថិតក្នុងសមុទ្រការ៉ាអ៊ីប បានជូនដំណឹងថា ជនអន្តោប្រវេសន៍អាស៊ី ត្រូវបានប្រទះឃើញនៅលើទូកមួយគ្រឿងដោយអង្គភាពឆ្លើយតបរហ័សរបស់កងទ័ពកូឡុំប៊ី ដោយពួកគេបានឃាត់ខ្លួនជនជាតិកូឡុំប៊ី ៣រូប ដែលព្យាយាមដឹកជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងកាត់តំបន់ Cabo Tiburon ។
នៅលើដីគោក ជនអន្តោប្រវេសន៍ទាំងនេះ រួមទាំងស្រ្តី ៤នាក់ផងដែរ ទទួលបានការត្រួតពិនិត្យសុខភាព ៕
