ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ នៃសាធារណរដ្ឋប្រជាមានិត ចិន ចំនួន៥០ម៉ឺនដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នាវេលាម៉ោង១០ និង១៥នាទីព្រឹកស្អែកនេះ។


