អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ថា ប្រទេសរុស្ស៊ី គឺជាប្រភពនៃគ្រោះថ្នាក់ចំពោះរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប គឺរោងចក្រនុយក្លេអ៊ែរ Zaporizhzhia។

នៅក្នុងសារវីដេអូពេលយប់របស់ខ្លូន លោកហ្សេលេនស្គី បានថ្លែងថា រុស្ស៊ីកំពុងរៀបចំផែនការ ដើម្បីក្លែងបន្លំធ្វើការវាយប្រហារលើរោងចក្រដែលកាន់កាប់អស់រយៈពេល១ឆ្នាំដោយទាហានរុស្ស៊ី។
ប៉ុន្តែក្នុងករណីណាមួយ ពិភពលោកមើលឃើញ ហើយមិនអាចមើលរំលងបានទេថា ប្រភពគ្រោះថ្នាក់តែមួយគត់ចំពោះរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គឺរុស្ស៊ី ហើយគ្មានអ្នកផ្សេងទៀតនោះទេ។

អ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមកកាលពីថ្ងៃអង្គារ ពីបទរៀបចំផែនការវាយប្រហាររោងចក្រនុយក្លេអ៊ែរនេះ៕