ភ្នំពេញ៖ ពលរដ្ឋខ្មែរ-ឥស្លាម រស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកក្កដា នេះ បានប្រាប់BTVថា ក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពួកគេរស់នៅសុខស្រួល មានសិទ្ធិសេរីភាពដូចគ្នាទៅនឹងប្រជាពល រដ្ឋខ្មែរដែរ ។ ពួកគេប្ដេជ្ញាបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានានិរន្តរភាព នៃភាពសុខសាន្តក្នុងជីវិត ។
ពលរដ្ឋខ្មែរ-ឥស្លាម បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ចំពោះប្រពលរដ្ឋខ្មែរ-ឥស្លាម ដោយផ្តល់ឱកាសឱ្យពួក គេអាចគោរព និងរៀបចំពិធីផ្សេងៗ តាមបែបសាសនាឥស្លាម, កសាងព្រះវិហារសម្រាប់សាសនិកឥស្លាម និងអនុញ្ញាតឲ្យសិស្សនិស្សិតឥស្លាមស្លៀកសំលៀកបំពាក់ប្រពៃណី នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិតជាដើម ។
ពួកគេប្តេជ្ញាថា នឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋាភិបាល ដើម្បីធានា និរន្តរភាព នៃភាពសុខសាន្តក្នុងជីវិត និងការអភិវឌ្ឍបន្តទៀត ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា នេះ ចាប់ពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល។ ហើយដើម្បីទទួលបានជ័យជម្នៈក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោយសំខាន់ៗជាច្រើន ដើម្បីការពារ និងលើកស្ទួយផលប្រយោជន៍ប្រជាជន ៕អត្ថបទ៖ ទូច សោភ័ណ