ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាចុះផ្សព្វផ្សាយពីរបៀបគូសសន្លឹកឆ្នោតតាមខ្នងផ្ទះដល់ពលរដ្ឋ

2023/07/05 10:40:54 pm        97

ភ្នំពេញ៖ ក្រុមយុវជន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងរបៀបគូសសន្លឹកឆ្នោត តាមខ្នងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក អោ វិទូ អនុប្រធានលេខាធិការដ្ឋានក្រុមការងារចុះជួយសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ប្រាប់ BTV ព័ត៌មាន នាថ្ងៃនេះថា ក្រុមការងារ រួមជាមួយសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំសង្កាត់ បានចុះតាមមូលដ្ឋានខ្នងផ្ទះរស់នៅរបស់ប្រជាពលរដ្ឋ ដើរពីផ្ទះមួយទៅផ្ទះមួយ ដើម្បីចុះបង្រៀន និងណែនាំជូនបងប្អូនប្រជាពលរដ្ឋ ដែលមានកាតព្វកិច្ចសំខាន់បំផុតសម្រាប់ប្រទេសជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ត្រូវចូលរួមបោះឆ្នោតថ្នាក់ជាតិ។ ក្នុងសកម្មភាពនាថ្ងៃនេះ ប្រជាពលរដ្ឋ មានការស្វាគមន៍គាំទ្រជាខ្លាំង មកលើគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ដែលមានលេខរៀងទី១៨។

ប្រជាពលរដ្ឋ រួមនឹងសមាជិកបក្ស នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ លើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋ មានកាតព្វកិច្ចនឹងទៅបោះឆ្នោតជូនជាតិ មាតុភូមិ។ ពលរដ្ឋបានបង្ហាញកី្តស្រឡាញ់ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្ដីសម្រាប់អាណត្តិទី៧នេះបន្តទៀត។

លោក អោ វិទូ បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលបានរួមគ្នាថែរក្សាសុខសន្ដិភាព និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដីនៃកម្ពុជា៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm