
រូបភាពវីដេអូឃ្លីបថតបានការបាញ់កាំជ្រួចផ្កាភ្ញីខុសច្បាប់យ៉ាងច្រើននៅទីក្រុង Chicagoកាលពីរាត្រីថ្ងៃអង្គារ ស្របពេលដែលសហរដ្ឋអាមេរិកប្រារព្ធទិវាឯករាជ្យជាតិ ៤កក្កដា ។
ការបាញ់កាំជ្រួចផ្កាភ្ញី គឺជាប្រពៃណីមានជាយូរមកហើយរបស់ប្រជាពលរដ្ឋអាមេរិករាប់លាននាក់នៅរាល់ថ្ងៃទិវាបុណ្យឯករាជ្យជាតិ ដែលជាថ្ងៃឈប់សម្រាករំឭកដល់ពេលដែលសហរដ្ឋអាមេរិកទទួលបានឯករាជ្យរបស់ខ្លួន ។
នៅទីក្រុង Chicago រដ្ឋ Illinois ដែលជាទីក្រុងធំបំផុតទី ៣របស់សហរដ្ឋអាមេរិក ការបាញ់កាំជ្រួចផ្កាភ្ញីគ្រប់ប្រភេទទាំងអស់ គឺជារឿងខុសច្បាប់ ។
ខណៈពេលនោះដែរ មនុស្សរាប់ម៉ឺននាក់ បានជួបជុំគ្នានៅសួនអនុស្សាវរីយ៍ National Mall ស្ថិតក្នុងទីក្រុងវ៉ាស៊ីងតោន ទស្សនាពិធីបាញ់កាំជ្រួចផ្កាភ្ញី ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ ហើយការបាញ់កាំជ្រួចនេះ មានរយៈពេលប្រហែល ១៧នាទី ៕