ប្រធានសភា លោក Wan Muhamad Noor Matha បាននិយាយនៅថ្ងៃពុធ ទី៥ ខែកក្កដានេះ ថាសភាប្រទេសថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី១៣ ខែកក្កដា។
ការប្រកាសនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពី លោក Wan Noor ត្រូវបានផ្តល់ការគាំទ្រជាប្រធានសភា ជាតួនាទីមួយដែលលោកអាចកោះប្រជុំរួមគ្នានៃសភាទាំងពីររបស់ប្រទេសនេះ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។
គណបក្សឆ្ពោះទៅមុខ(Move Forward) ដែលទទួលជ័យជម្នះក្នុងការបោះឆ្នោត និងគណបក្សប្រជានិយមភឿថៃ(Pheu Thai) បានផ្តួលគូប្រជែងគណបក្សអភិរក្សនិយមនៅក្នុងការបោះឆ្នោតកាលពីខែឧសភា ដោយទទួលបានអសនៈ១៥១ និង១៤១ នៅក្នុងសភាជាន់ទាបដែលមានសមាជិក ៥០០រូបបន្តបន្ទាប់គ្នា។
ដោយរួមគ្នាជាមួយគណបក្សចំនួន ៦ផ្សេងទៀត គណបក្សទាំងពីររំពឹងថានឹងស្នើឲ្យមេដឹកនាំគណបក្សឆ្ពោះទៅមុខ(Move Forward) លោក Pita Limjaroenrat ដែលបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ជានាយករដ្ឋមន្ត្រីបន្ទាប់ ដើម្បីជំនួសតំណែងលោក Prayut Chan-o-cha ។
ទោះជាយ៉ាងណា សម្ព័ន្ធភាពមានសមាជិកសភាសរុប៣១២ រូបនេះ មិនទាន់គ្រប់ចំនួ៣៧៦រូប ដែលលោក Pita ត្រូវការនៅក្នុងចំនួនសរុបរួម ដោយបូកបន្ថែមទាំងសមាជិកព្រឹទ្ធសភា២៥០រូប ដែលមាននិន្នាការទៅរកគណបក្សអភិរក្សនិយម ដែលត្រូវបានតែងតាំងក្នុងរបបយោធា។