សម្ព័ន្ធអារ៉ាប់កោះប្រជុំកំពូលបន្ទាន់នៅទីក្រុងគែរ ដើម្បីពិភាក្សាអំពីស្ថានភាពនៅទីក្រុងជេនីន

2023/07/06 01:42:44 am        372

សម្ព័ន្ធអារ៉ាប់បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃអង្គារដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងជើងទីក្រុងជេនីន (Jenin) ភាគខាងលិច។ ការវាយឆ្មក់នេះបានធ្វើឱ្យជនជាតិប៉ាឡេស្ទីនដប់នាក់ស្លាប់ និងប្រហែល ១០០នាក់ទៀតរងរបួស ព្រមទាំងមនុស្ស២០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។

កិច្ចប្រជុំនោះបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា បញ្ហាប៉ាឡេស្ទីនតែងតែជាស្នូលសំខាន់នៃបណ្តាប្រទេសអារ៉ាប់ ហើយបណ្តាប្រទេសអារ៉ាប់នឹងរួមគ្នាគាំទ្រសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍នោះបានរំលឹកឡើងវិញនូវការគាំទ្ររបស់អារ៉ាប់ចំពោះការបង្កើតរដ្ឋឯករាជ្យមួយរបស់ប៉ាឡេស្ទីន ដោយផ្អែកលើព្រំដែនឆ្នាំ១៩៦៧ ដោយមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន ហើយបានអំពាវនាវឱ្យផ្តល់សមាជិកភាពពេញលេញដល់ប៉ាឡេស្ទីនក្នុងអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍នោះក៏បានជំរុញសហគមន៍អន្តរជាតិផងដែរឱ្យចាត់វិធានការដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល និងស្នើសុំការការពារអន្តរជាតិសម្រាប់ប្រជាជនប៉ាឡេស្ទីន។

ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុងជេនីន បណ្ដាឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីជំរំប៉ាឡេស្ទីន និងស្វែងរកការជ្រកកោនឆ្ងាយពីជំរំនោះ។ ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas បានសម្រេចផ្អាករាល់ទំនាក់ទំនង កិច្ចប្រជុំ និងការសម្របសម្រួលសន្តិសុខជាមួយអ៊ីស្រាអែល ដោយសារតែការវាយលុករបស់ពួកគេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm