
រូបភាពជីវចល បង្ហាញពីពន្លឺភ្លើងពាសពេញផែនដី ប្រមូលបានដោយម៉ាស៊ីនថតរូប Lightning Imager នៅលើផ្កាយរណបឧតុនិយមអឺរ៉ុប អំឡុងខែមិថុនា ឆ្នាំ ២០២៣ ។
ម៉ាស៊ីនថត Lightning Imager មានកាមេរ៉ា ៤ គ្របដណ្តប់លើអឺរ៉ុប អាហ្វ្រិក តំបន់មជ្ឈិមបូព៌ា និងតំបន់មួយចំនួនទៀតនៅអាមេរិកខាងត្បូង។
គោលបំណងរបស់ឧបករណ៍ទីភ្នាក់ងារអឹរ៉ុបសម្រាប់ផ្កាយរណបឧតុនិយម និងរុករក (EUMETSAT) គឺដើម្បីចែកចាយទិន្នន័យសេវាកម្មអាកាសធាតុ ជាទីដែលការសង្កេតនៅដី មានដែនកំណត់ ។
ទីភ្នាក់ងារ EUMETSAT បានពន្យល់នៅក្នុងចេញសេចក្តីប្រកាសព័ត៌មានថា រូបភាពជីវចលនេះ មានរូបភាពបង្កើតឡើងដោយការប្រមូលរូបភាពពន្លឺភ្លើងរយៈពេល ១នាទី ដែលត្រួតលើរូបភាពតែមួយរបស់ផែនដីពីម៉ាស៊ីនថត Lightning Imager ៕