
ប្រធានបុគ្គលិករបស់លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយនៅថ្ងៃពុធនេះថា ជំហររបស់ចិនចំពោះការគំរាមកំហែងដោយនុយក្លេអ៊ែរដ៏មានសក្តានុពលពីរុស្ស៊ី គឺសំខាន់។
លោក Andriy Yermak បានបង្ហោះអត្ថបទដែលដកស្រង់ពីសារព័ត៌មាន Financial Times អំពីការព្រមានរបស់មេដឹកនាំចិន លោកស៊ី ជីនពីង ( Xi Jinping )ទៅកាន់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូ ទីន (Vladimir Putin) ប្រឆាំងនឹងការវាយប្រហារនុយក្លេអ៊ែរនៅអ៊ុយក្រែន។
លោកបានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា(នេះគឺជា)ជំហរដ៏សំខាន់របស់ (ចិន) ទាក់ទងនឹងការគំរាមកំហែងនុយក្លេអ៊ែរពីភេរវកររុស្ស៊ីដែលខ្វះការពិចារណា។