ពលរដ្ឋខ្មែរនៅក្រៅប្រទេស បន្តអំពាវនាវដល់ពលរដ្ឋនៅក្នុងស្រុក​អញ្ជើញទៅបោះឆ្នោត​ឲ្យបានគ្រប់ៗគ្នា

2023/07/06 09:49:40 am        283

បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់សហភាពអឺរ៉ុប អាមេរិក ជប៉ុន កូរ៉េ អូស្រ្តាលី និង​ប្រទេស​មួយផ្សេងៗទៀត បានចេញវិដេអូឃ្លីប​ដោយបន្តអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋខ្មែរ​ដែល​មាន​ឈ្មោះក្នុង​បញ្ជីឈ្មោះ​បោះឆ្នោត​អញ្ជើញ​ទៅចូលរួម​បោះឆ្នោត​ឲ្យ​បានគ្រប់ៗ ដើម្បី​បំពេញ​កាតព្វកិច្ចជាពលរដ្ឋល្អ។

តាមរយៈវិដេអូឃ្លីបដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់នេះបងប្អូនប្រជាពលរដ្ឋ ខ្មែរនៅក្រៅប្រទេស​ទាំងនោះ​បាន​លើកឡើងថា ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិ កាលទី៧ កាន់តែខិតជិត​មកដល់ហើយនោះ សូមបងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយគប្បីត្រូវបោះ​ជូន​គណបក្ស​ណាដែ​ល​នាំ​ប្រទេស​ឲ្យ​មានសុខសន្តិភាព និងការអភិវឌ្ឍ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​១៨ និងមានរូបសញ្ញាទេវតាបាចផ្កា។

ក្រៅពីអំពាវនាវឲ្យពលរដ្ឋនៅក្នុងស្រុកអញ្ជើញទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ខាង​មុខ​នេះ បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅប្រទេសក្នុងតំបន់អឺរ៉ុប អាមេរិក ជប៉ុន ចិន កូរ៉េ អូស្រ្តាលីម៉ាឡេស៊ី និងថៃទាំងនោះ​ក៏បាន​រំលឹក​អំពី​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរថា មានតែគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី និងជាប្រធានគណបក្ស គឺនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និង​គ្រប់​កាលៈ​ទេសៈ​ទាំងអស់ ហើយមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​គត់ដែល​មាន​គោល​នយោបាយ​ច្បាស់​លាស់ និងស័ក្តិសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើន តាំង​ពី​ដើម​រហូត​មកដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមាន​គណបក្ស​នយោបាយ​ចំនួន​១៨​ចូលរួម​ប្រកួត​ប្រជែង​តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស៕ អត្ថបទ៖​ បាន ចក់



អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am