តារាចម្រៀងចិនកាត់អាមេរិក Coco Lee ស្លាប់នៅវ័យ៤៨ឆ្នាំ

2023/07/06 10:41:14 am        387

ចិន​៖ យោងតាមគ្រួសារតារាចម្រៀងស្រី Coco Lee បានឲ្យដឹងថា តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងសញ្ជាតិអាមេរិកដើមកំណើតចិនរូបនេះ បានទទួលមរណភាពហើយ កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) បន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាត កាលពីចុងសប្តាហ៍។

នៅក្នុងសារដែលបង្ហោះនៅលើបណ្ដញសង្គម Instagram បងប្អូនស្រីរបស់លោកស្រី Lee គឺអ្នកនាង Nancy និង Carol Lee បានឲ្យដឹងថា តារាចម្រៀងវ័យ ៤៨ឆ្នាំរូបនេះ បានកើតជំងឺបាក់ទឹកចិត្ត នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានប៉ុនប៉ងធ្វើអត្តឃាត កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។

អ្នកទាំង២ បានសរសេរថា៖ «ទោះបីជាមានការប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតពីក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះ និងព្យាបាលរូបគាត់ពីការសន្លប់ក៏ដោយ ក៏ទីបំផុតគាត់មិនអាចដឹងខ្លួនឡើងវិញជារៀងរហូត នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣»។

លោកស្រី Nancy Lee និងលោកស្រី Carol Lee ក៏បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យគ្រប់រូប និងបានសុំនូវឯកជនភាព សម្រាប់គ្រួសាររបស់ខ្លួន នាពេលនេះ។

គួរបញ្ជាក់ដែរថា លោកស្រី Coco Lee បានចាប់ផ្តើមអាជីពជាអ្នកចម្រៀង នៅក្រុងហុងកុង ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលដែលលោកស្រីបានថតអាល់ប៊ុមចម្រៀងជាភាសាអង់គ្លេសដំបូងរបស់ខ្លួន និងប្រឡូកចូលក្នុងឧស្សាហកម្មតន្ត្រី នៅសហរដ្ឋអាមេរិក។

ក្នុងការបង្ហោះសារលើកចុងក្រោយរបស់លោកស្រី នៅលើបណ្ដាញសង្គម Instagram កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំមុន អ្នកស្រី Coco Lee បានពណ៌នាពីជីវិតថា «ពិតជាមិនអាចទ្រាំបាននោះឡើយ នៅពេលខ្លះ»។ លោកស្រីបានបង្ហោះនូវរូបភាពនៃស្នាមសាក់ថ្មីរបស់លោកស្រី ដែលឆ្លាក់ពាក្យ «ស្នេហា» និង «ជំនឿ» ជាពាក្យពេចន៍ដែលលោកស្រីបានប្រាប់ថា លោកស្រី «ត្រូវការយ៉ាងខ្លាំង ដើម្បីអាចឆ្លងកាត់នូវឆ្នាំដ៏លំបាកមិនគួរឲ្យជឿនេះ»។ 

ក្រោយទទួលបានព័ត៌មានមរណភាពនេះ តារាចម្រៀងស្រីតៃវ៉ាន់ដ៏ល្បីឈ្មោះ Jolin Tsai បានចូលគោរពវិញ្ញាណក្ខន្ធមិត្តរួមអាជីពរៀមច្បងនៅលើបណ្ដាញសង្គម Facebook កាលពីយប់ថ្ងៃពុធ (ទី៥ ខែកក្កដា) ដោយសរសេរជាភាសាចិនកុកងឺថា៖ «តែងតែចងចាំអ្នកជានិច្ច ជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្រាយបំផុត»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am