យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ មកដល់ពេលនេះ ចាក់បានជាង២លាននាក់ ក្នុងចំណោមប្រជាជនជាង១០លាននាក់

2021/05/15 07:28:18 pm        329

ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-19 បានប្រាប់កាលពីរសៀលថ្ងៃទី១៤ ឧសភា ម្សិលមិញ​ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គិតមកដល់ពេលនេះ ចាក់វ៉ាក់សាំងកូវីដ១៩ ​បានចំនួនជាង២លាននាក់​ (២០%) ក្នុងចំណោមប្រជាជនជាង១០លាននាក់។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងទៀតថា កម្ពុជា ជាប្រទេសតូចមួយ យើងមានសមត្ថភាពក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ ទន្ទឹមនឹងនោះសង្ឃឹមថា នៅថ្ងៃខាងមុខទៀត នៅពេលដែលវ៉ាក់សាំងកូវីដ១៩ មកដល់នៅថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០២១ ចំនួន៥០ម៉ឺនដូសនឹងមកដល់ ហើយប្រសិនបើមិនមានប្រែប្រួលនោះទេ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វ៉ាក់សាំងកូវីដ១៩ ចំនួន០១លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជាបន្ថែមទៀត។ ដូច្នេះវ៉ាក់សាំងកូវីដ១៩ ចំនួន៥០ម៉ឺនដូស ដែលមកដល់នៅថ្ងៃទី១៦ ខែឧសភា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដែលទទួលបានការយល់ព្រមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តរួចហើយដែរ គណៈកម្មការ ក៏បានធ្វើការងារជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋចំនួន០២ខណ្ឌបន្ថែមទៀត។ ដោយឡែកក្រុមគ្រូពេទ្យខាងកងទ័ព គឺទទួលខុសត្រូវការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋចំនួន០៦ខណ្ឌ។ ហើយកាលពីថ្ងៃទី១៣ ខែឧសភា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានប្រគល់ជូនវ៉ាក់សាំងកូវីដ១៩ ចំនួនជាង៦០០ពាន់ដូស ដើម្បីបង្រ្គប់ទៅនឹងចំនួនប្រជាពលរដ្ឋដែលមានតម្រូវការ ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន០៦ខណ្ឌ។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ក្នុងករណីមានវ៉ាក់សាំងកូវីដ១៩ មកដល់ជាបន្តបន្ទាប់ទៀត គណៈកម្មការនឹងសុំការសម្រេចអនុម័តដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។ ដោយគិតឲ្យបានគ្រប់ជ្រុងជ្រោយទៅលើផែនការយុទ្ធសាស្រ្ត ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដែលបានដាក់ចេញដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រី្ត បានរៀបចំចាត់ចែងដាក់ចេញ ហើយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក៏មានផែនការមេ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស៕

 

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm