ផ្ទុះនៅតុលាការក្រុងគីវ៖ បុរសម្នាក់ស្លាប់បន្ទាប់ពីបំផ្ទុះឧបករណ៍

2023/07/06 07:18:03 pm        143

អ៊ុយក្រែន៖ មានការសង្គ្រោះបន្ទាន់ថ្មី នៅរដ្ឋធានីគីវប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ។ ពុំមែនជាការបាញ់ផ្លោង ការបាញ់មីស៊ីល ឬដ្រូននោះទេ ប៉ុន្តែបណ្តាលមកពីឧបករណ៍បំផ្ទុះ ដែលបាបំផ្ទុះនៅខាងក្នុងបរិវេណតុលាការ។ 

សមាជិក២នាក់នៃអង្គភាពកងកម្លាំងសន្តិសុខឆ្លើយតបរហ័សពិសេស បានរងរបួសអំឡុងឧបទ្ទវហេតុ។ ឧបទ្ទហេតុនេះ បុរសម្នាក់ បានឃុំឃាំងខ្លួនឯងនៅក្នុងតុលារការទីក្រុង Shevchenkivskyi នៅមជ្ឈមណ្ឌលទីក្រុង មុនពេលមានការបំផ្ទុះ២គ្រាប់ ត្រូវបានលាន់លឺ។ 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ihor Klymenko បានកំណត់អត្តសញ្ញាណបុរសម្នាក់នោះឈ្មោះ Ihor Humenyuk និងបាននិយាយថា បុរសនោះបានស្លាប់នៅក្នុងការបំផ្ទុះ ហើយអ្នកជំនាញដោះគ្រាប់បែក បានស្ថិតនៅកន្លែងកើតហេតុ ដើម្បីធានាបានថាគ្មានឧបករណ៍បំផ្ទុះបន្ថែមទៀតនោះទេ។ 

តាមសេចក្តីរាយការណ៍ Humenyuk បានស្ថិតនៅក្នុងតុលាការ ជាជនសង្ស័យម្នាក់ជាប់ទាក់ទងទៅនឹងការស្លាប់របស់ឆ្មាំជាតិអ៊ុយក្រែន៤នាក់ កាលពីឆ្នាំ២០១៥។

បន្ទាប់ពីសវនាការ បុរសរូបនេះត្រូវបានគេនិយាយថា បានចាក់សោរខ្លួនឯងនៅក្នុងបន្ទប់ទឹក និងបានបោះឧបករណ៍ផ្ទុះ២គ្រាប់ដាក់ទៅលើកងកម្លាំងឆ្មាំការពារ។ លោក Klymenko និយាយថា ជីវិតរបស់ឆ្មាំទាំងនោះ ត្រូវបានជួយសង្គ្រោះដោយខែលការពាររបស់ពួកគេ ប៉ុន្តែមួយចំនួនបានរងរបួសស្រាលនៅជើងរបស់ពួកគេ។ ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ដើម្បីកំណត់ថាតើបុរសនេះមានគ្រឿងផ្ទុះនៅក្នុងតុលាការដោយរបៀបណា។

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        360
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm