កំពង់ឆ្នាំង ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបង្ហាញពីអារម្មសប្បាយរីករាយ ក្រោយគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាលទី៣ បានប្រកាសតំបន់វិនិច្ឆ័យ ដែលនិងជម្រុញអោយប្រជាពលរដ្ឋក្រីក្រពិតប្រាកដ បានទទួលដីសម្បទានសង្គមកិច្ចថ្នាក់មូលដ្ឋាន ដែលរដ្ឋផ្តល់ជូនដើម្បីកែលម្អជីវភាព និងមិនធ្វើចំណាកស្រុក ។
តំណាងប្រជាពលរដ្ឋក្នុងឃុំប្រស្នឹបបានអោយដឹងថា៖ ក្រោយប្រកាសតំបន់វិនិច្ឆ័យរួច ពួកគាត់នឹងទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ដើម្បីយកមកអាស្រ័យផល ចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ នោះពួកគាត់នឹងមិនលំបាកដូចមុនទៀតឡើយ ក្រុមគ្រួសារអាចរស់នៅជុំគ្នា មិនធ្វើការងារចំណាកស្រុក និងមានចំណូលសម្រាប់គ្រួសារជារៀងរាល់ថ្ងៃពីការងារដាំដុះនៅលើដីសម្បទានសង្គមកិច្ចនេះ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំប្រស្និប ស្រុករលាប្អៀរ បានបង្ហាញពីអារម្មសប្បាយរីករាយ ក្រោយគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាលទី៣ បានប្រកាសតំបន់វិនិច្ឆ័យ ដែលនិងជម្រុញអោយប្រជាពលរដ្ឋក្រីក្រពិតប្រាកដ បានទទួលដីសម្បទានសង្គមកិច្ចថ្នាក់មូលដ្ឋាន ។
ឯកឧត្តម ហុក រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបណីយកម្មនិងសំណង់ និងជានាយកគម្រោង (LASEDIII) បានបញ្ជាក់ថា៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ បានរៀបចំផ្សព្វផ្សាយប្រកាសតំបន់វិនិច្ឆ័យ និងផ្សព្វផ្សាយជាសាធារណៈ អំពីនីតិវិធីអនុវត្ត សម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន ក្នុងគោលបំណង ជូនដំណឹងជាសាធារណៈដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ពីការប្រកាសតំបន់វិនិច្ឆ័យ ដើម្បីធ្វើអត្តសញ្ញាណកម្មដី ផែនទីចំណាត់ ថ្នាក់ដីរដ្ឋលម្អិត និងចុះបញ្ជីដីឯកជនរបស់រដ្ឋ ។ ផ្សព្វផ្សាយអំពីនីតិវិធី និងព័ត៌មាននៃការអនុវត្តន៍ កម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានដល់សាធារណជន ពិសេសប្រជាពលរដ្ឋដែលជាមុខសញ្ញាអ្នកទទួលដីក្នុងគោលដៅ ។ កំណត់កាលបរិច្ឆេទឱសានវាទនៃការចូលកាន់កាប់ និងប្រើប្រាស់ដី ក្នុងទីតាំង ដីសម្បទានសង្គមកិច្ច ក្នុងការអនុវត្តន៍គម្រោង (LASED III ) ៕ ដោយ÷ ហុងវាស្នា













