អាជ្ញាធរដាំស្តារព្រៃឡើងវិញ ក្រោយមានការទន្រ្ទានក្នុងតំបន់ការពារនៅស្រុកថ្មបាំង

2021/05/15 01:31:31 pm        337

កោះកុង ៖ អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធនៅក្នុងខេត្តកោះកុង បាននាំគ្នាដាំស្តារកូនឈើឡើងវិញ លើផ្ទៃដីជិត២ហិកតា បន្ទាប់ពីមានការទន្រ្ទានបំពានយកដីក្នុងតំបន់ការពារធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននៅក្នុងស្រុកថ្មបាំង។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មានប្រសាសន៍កាលពីថ្ងៃទី១៤ ឧសភាថា ការដាំស្តារកូនព្រៃឈើ២១០ដើមនេះ នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ជាសារមួយផ្ញើដល់ពលរដ្ឋ និងសាធារណជនបញ្ឈប់ការរុករាលយកដីព្រៃការពារធម្មជាតិបន្តទៅទៀត ព្រោះថាព្រៃឈើផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សលោក ហើយក៏ត្រូវឱ្យមនុស្សការពារព្រៃឈើវិញដែរ។

លោកជំទាវអភិបាលខេត្ត បញ្ជាក់ទៀតថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានវាស់វែងធ្វើទិន្នន័យ ជាក់លាក់រួចរាល់អំពីតំបន់អភិរក្សការពារដែលពលរដ្ឋរស់នៅអាស្រ័យជាក់ស្តែង ដើម្បីកាត់​ឆ្វៀលជូនពលរដ្ឋ ដូច្នេះសុំចិត្តបងប្អូនពលរដ្ឋមួយចំនួនតូចកុំបន្តកាប់ទន្រ្ទានព្រៃឈើខុសច្បាប់។

លោក ហ៊ុន ម៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លើកឡើងថា កូនឈើដែលបានដាំស្តារឡើងវិញមានជាប្រភេទកូនឈើក្រញូង ផ្ទឹតឧត្តម កកោះ ដួងថែម និងស្តៅព្រៃ។ កូនឈើទាំងនោះដាំនៅលើផ្ទៃដីជីត២ហិកតា ក្នុងចំណោមទំហំផ្ទៃដីរងផលប៉ះពាល់ជាង២០ហិចតាស្ថិតនៅតំបន់ការពារអភិរក្ស។

ក្រោយដាំស្តារព្រៃនៅចំណុចខាងលើ ត្រូវបានលោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង ថ្លែងឱ្យដឹងដែរថា រូបលោក នឹងសហការជាមួយក្រុមមន្រ្តីបរិស្ថាន អង្គការវ៉ាយអេត តាមដានឃ្លាំមើលបន្តការពារកូនឈើដែលបានដាំរួចរាល់ ខ្លាចក្រែងមានពលរដ្ឋខិលខូចលួចដកចេញ។

បើតាមលោកអភិបាលស្រុកថ្មបាំង កន្លងទៅ អាជ្ញាធរស្រុក ព្រមទាំងមន្រ្តីបរិស្ថាន ធ្លាប់ឃាត់ខ្លួនមនុស្សភ្លាមៗ ដោយបញ្ជូន​ទៅតុលាការ ក្រោយពេលធ្វើសកម្មភាពទន្រ្ទានកាប់ព្រៃយកដី​ការពារធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គ្រាបុគ្គលសង្ស័យមានដីធ្លីអាស្រ័យគ្រប់គ្រាន់ហើយ៕

អត្តបទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am