ពលរដ្ឋពេញចិត្តចំពោះគោលនយោបាយគាំពារសង្គមរបស់គណបក្សប្រជាជនកម្ពុជា

2023/07/06 08:48:35 pm        95

ភ្នំពេញ៖ ប្រជាពលរដ្ឋ បានបង្ហាញនូវការគាំទ្រ និងពេញចិត្តចំពោះកម្មវីធីនយោបារបស់គណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិទី៧នេះ ពាក់ព័ន្ធនឹងការផ្តល់ការថែទាំសុខភាព ដោយប្រើប្រាស់បណ្ណសមធម៌ និងការពង្រីកសេវាសុខភាព របស់ ប.ស.ស មានទាំងកម្មករ-និយោជិត និងសម្រាប់មន្រ្តីសាធារណៈជាដើម ។

ប្រជាពលរដ្ឋ បានប្រាប់BTV នៅថ្ងៃនេះថា កន្លងទៅ គោលនយោយបាយនេះ គាំពារសង្គម បាន ចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាងមុន តាមរយៈការរួម​ចំណែក កាត់បន្ថយការចំណាយលើការព្យាលបាលផងដែរ ។

លោកវេជ្ជបណ្ឌិត ហុង លីគួង អនុប្រធានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ​បានលើកឡើងដែរថា បច្ចុប្បន្ន ការពិនិត្យ និងព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកនេះ ភាគច្រើនជាអ្នកប្រើប្រាស់​បណ្ណសមធម៌ និងប.ស.ស រីឯអ្នកជំងឺត្រូវបង់ថ្លៃសេវានោះ ​គឺមានតិច ។

លោកវេជ្ជបណ្ឌិត បានលើកឡើងថា ការប្រើប្រាស់បណ្ណសមធម៌ និង ប.ស.ស មានសារៈសំខាន់ ដែលជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ​និងជឿជាក់ថា វិស័យសុខាភិបាល ​នឹងរីក ចម្រើនបន្ថែមទៀត ​ប្រសិនបើគណបក្សប្រជាជនកម្ពុជា​ បន្តដឹកនាំរាជរដ្ឋាភិបាល នៅអាណត្តិទី៧នេះ ។

ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងរាស្រ្ត ​នីតិកាលទី៧ គណបក្សប្រជាជន កម្ពុជា ​បានដាក់ចេញគោលនយោយសំខាន់ៗជាច្រើន ដើម្បីការពារ និងលើកស្ទួយផល​ប្រយោជន៍ប្រជាជន ដែលគោលនយោបាយទាំងនោះ ​មានជាអាទិ៍ ​ការថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គម ​ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍប្រទេសជាតិ, ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព​ ងាយស្រួល និងជឿទុកចិត្ត, បន្តដំឡើងប្រាក់​បៀវត្សរ៍​ជូនមន្រ្តីរាជការ ​និងកងកម្លាំងប្រដាក់អាវុធ, បន្ត​អភិវឌ្ឍន៍​គ្រប់ឃុំ-សង្កាត់ ឱ្យមានផ្លូវគមនាគមន៍កាន់តែល្អ និងបន្តអនុវត្តគោលនយោបាយ​ភូមិ/ឃុំ/មានសុវត្ថិភាពជាដើម ៕អត្ថបទ៖ ទូច សោភ័ណ




អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        146
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm