កងទ័ពជើងទឹកអាមេរិកថា ខ្លួនបានរារាំងអ៊ីរ៉ង់ពីការរឹបអូសនាវាដឹកប្រេងនៅឈូងសមុទ្រអូម៉ង់

2023/07/06 08:49:59 pm        106

អាមេរិក៖ កងទ័ពជើងទឹកអាមេរិក បាននិយាយថា ខ្លួនបានធ្វើអន្តរាគមន៍ ដើម្បីរារាំងអ៊ីរ៉ង់កុំឲ្យរឹបអូសយកនាវាដឹកប្រេង២គ្រឿង នៅឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) ដែលជាការវាយប្រហារថ្មីបំផុតទៅ លើនាវានៅក្នុងតំបន់នេះ ចាប់តាំងពីឆ្នាំ ២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិក បាននិយាយថា ខ្លួនបានទទួលការហៅទូរស័ព្ទគ្រាអាសន្នពីនាវាដឹកប្រេងមានទង់ជាតិ Bahamas ឈ្មោះ Richmond Voyager ខណៈដែលនាវានេះ ស្ថិតនៅចម្ងាយជាង ២០ម៉ាយ (៣២គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រ Muscat ប្រទេសអូម៉ង់ និងឆ្លងកាត់ដែនទឹកអន្តរជាតិ។ 

សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក បានឲ្យដឹងថា៖«នាវាទាហានជើងទឹកអ៊ីរ៉ង់១គ្រឿងទៀត បានចូលមកកៀកក្នុងចម្ងាយ ១ម៉ាយពីនាវា Richmond Voyager ខណៈដែលកំពុងឃាត់នាវាដឹកប្រេងនោះឲ្យឈប់ ដោយបានបន្ថែមថា នាវាMcFaul បានតម្រង់ទិសដៅឆ្ពោះទៅកាន់កប៉ាល់ដឹកប្រេងនោះ ក្នុងល្បឿនអតិបរមា។

កងទ័ពជើងទឹក បាននិយាយថា៖«មុនពេលនាវាMcFaul មកដល់កន្លែងកើតហេតុនោះ ទាហានជើងទឹកអ៊ីរ៉ង់បានបាញ់ជាច្រើនគ្រាប់ទាំងអាវុធធុនតូច និងអាវុធដែលប្រើប្រាស់ដោយក្រុមនាវិក»។  

«នាវាRichmond Voyager មិនមានអ្នករងរបួស ឬការខូចខាតអ្វីគួរឱ្យកត់សម្គាល់ទេ។ ទោះជាយ៉ាងណា គ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានត្រូវចំតួកប៉ាល់នៅជិតកន្លែងរស់នៅរបស់នាវិក។ នាវាទ័ពជើងទឹកអ៊ីរ៉ង់បានចាកចេញ នៅពេលនាវា McFaul មកដល់»៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm