UN៖ រូបយន្តរាប់សិបគ្រឿង ដែលរួមទាំងរូបយន្តរូបរាងមនុស្ស បានបង្ហាញនៅក្នុងព្រឹត្តការណ៍មួយដែលរៀបចំឡើងដោយទីភ្នាក់ងារបច្ចេកវិទ្យាអង្គការសហប្រជាជាតិ(UN)នៅក្នុងប្រទេសស្វីស ក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញពីសក្តានុពលរបស់វា ជួយសម្រេចគោលដៅសកលមិនគួរឲ្យជឿជាច្រើនរបស់ UN ។

រយៈពេល ១ថ្ងៃមុនព្រឹត្តការណ៍កាលពីថ្ងៃពុធ សមាជិកក្រុមអ្នកសារព័ត៌មាន ត្រូវបានគេអនុញ្ញាតឲ្យមើលមុនរូបយន្តមួយចំនួនដែលត្រូវបង្ហាញខ្លួន ហើយគេរំពឹងថា មនុស្សរហូតដល់ ៥ពាន់នាក់ នឹងចូលរួមទស្សនានៅក្នុងព្រឹត្តការណ៍នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
ដោយបានរៀបចំឡើងនៅក្នុងឆ្នាំ ២០១៥ កម្មវិធី ១៧គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព(SDG) របស់ UN មានបំណងធ្វើឲ្យជីវិតមនុស្ស និងផែនដីកាន់តែល្អប្រសើរឡើង នៅឆ្នាំ ២០៣០ ប៉ុន្តែបច្ចុប្បន្នគេយល់ឃើញថា វាគឺជាដំណើរដ៏វែងឆ្ងាយ ។

នៅក្នុងចំណោមតារារូបយន្តក្នុងព្រឹត្តការណ៍សហភាពទូរគមនាគមន៍អន្តរជាតិ(ITU) គឺរូបយន្តដែលមានជំនាញថែទាំសុខភាពដូចជារូបយន្ត 'Nadine' គឺជារូបយន្តសង្គម ធ្វើត្រាប់តាមអារម្មណ៍ និងការចងចាំរបស់មនុស្សដែលអាចលេង Bingo ជាមួយពលរដ្ឋនៅផ្ទះដែលបានចូលនិវត្តន៍ ៕