ហូឡង់៖ កាលពីថ្ងៃពុធម្សិលមិញ ក្រុមអាជ្ញាធរហូឡង់ បានចាប់ផ្តើមប្រតិបត្តិការបោសសម្អាតគំនរបាក់បែក កម្ទេចកម្ទី និងដើមឈើបាក់ ក្រោយព្យុះរដូវក្តៅដ៏កម្រ បានបោកបក់លើប្រទេសមួយនេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។
មែកឈើបាក់ បានបិទព្រែកជីកដ៏ល្បីនៅក្នុងទីក្រុង Amsterdam ហើយមនុស្សរាប់សិបនាក់នៅក្នុងទីក្រុងមួយនេះ បានរងរបួស ខណៈដែលរថយន្តត្រូវបានដើមឈើរលំកិនសង្កត់ពីលើ
ដោយឡែក ទូកផ្ទះមួយគ្រឿង រងការខូចខូតខាតផងដែរដោយសារដើមឈើបាក់សង្កត់លើ ។

វិទ្យាស្ថានឧតុនិយមជាតិ បានចេញការព្រមានព្យុះកម្រិតពណ៌ក្រហម ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត Noord-Holland ដែលរួមទាំងទីក្រុង Amsterdam ដោយជំរុញពួកគេមិនត្រូវចាកចេញពីផ្ទះជាដាច់ខាត ហើយនិងបានជូនដំណឹងដល់សមាជិកសេវាកម្មសង្រ្គោះបន្ទាន់ពីស្ថានភាពគំរាមកំហែងដល់អាយុជីវិត ។
ទីភ្នាក់ងារឧតុនិយម Weeronline បានរាយការណ៍ថា ព្យុះឈ្មោះ Polyគឺជាព្យុះដ៏អាក្រក់បំផុតពុំធ្លាប់ដែលមានអំឡុងខែរដូវក្តៅនៅប្រទេសហូឡង់ ហើយវាបានបោកបក់ខ្លាំងបំផុត ចាប់តាំងពីខែមករា ឆ្នាំ ២០១៨ រហូតមក៕
