សម្តេចតេ​ជោ ​ហ៊ុន ​សែន ​អញ្ជើញ​ជួប​ប្រធាន​ក្រុម​ហ៊ុន ​ហាប៊័រ​ រៀល​អ៊ី​ស្ទេត​(Harbour ​Real ​Estate)​

2021/04/27 02:59:58 am        65

ភ្នំពេញ៖ នៅវិមាន​សន្តិភាព​ ព្រឹក​ថ្ងៃច​ន្ទ ១៣​កើត​ ខែ​ផល្គុន ​ឆ្នាំច ​សំរឹទ្ធិ​ស័ក ​ព.ស ២៥៦២ ត្រូ​វ​នឹងថ្ងៃទី១៨​ ខែ​មីនា ឆ្នាំ​២០១៩ ​នេះ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន​ សែ​ន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ បានអញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ ​លោក​ ឈិន​ ឈីវ​សុង​ (Chen Qiuxong) ​ប្រធាន​ក្រុម ​Harbour ​Real Estate។


លោក Chen Qiuxong បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកបានមកកាន់ប្រទេសកម្ពុជា 5 ឆ្នាំមកហើយ ហើយបានឃើញកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងរីកចម្រើនលឿន។

លោក Chen បានឃើញកម្ពុជាមានសក្ដានុពល និងឱកាសវិនិយោគជាច្រើន។ ទន្ទឹមនឹងនោះ លោកបានឃើញ សម្ដេចតេជោ កំពុងតែផ្តល់ឱកាស និងលើកទឹកចិត្តដល់វិនិយោគិនឱ្យចង់មកទស្សនា និងមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោក Chen ក៏បានឃើញពីសកម្មភាពមនុស្សធម៌របស់សម្តេចតេជោ ដែលកំពុងជួយពលរដ្ឋក្រីក្រជាពិសេសថ្មីៗនេះ គឺសម្តេចតេជោ បានបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ជាពិសេសស្ត្រីរងគ្រោះដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ ក្រុមហ៊ុនលោកបានសម្រេចចិត្តចូលរួមផ្តល់នូវវិភាគទានមូលនិធិមួយចំនួនបន្ថែមដល់កិច្ចការដ៏សំខាន់នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យ លោកប្រធានក្រុមហ៊ុន បន្តវិនិយោគនៅកម្ពុជាថែមទៀត ។

ចំពោះមូលនិធិ ដែលទទួលបានគឺសម្រាប់ប្រើប្រាស់ក្នុងការជួយដល់ស្ត្រីនៅក្នុងពន្ធនាគារដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ក្រុមមេធាវីដែលបង្កើតឡើងនេះ គឺធ្វើយ៉ាងណាជួយដល់ស្ត្រីដែលជាប់ពាក់ព័ន្ធនឹងតុលាការ ដែលមិនទាន់បានកាត់ក្ដី ដែលមានប្រមាណ២/៣ នៅក្នុងព័ន្ធនាគារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅថ្ងៃនេះ សម្តេចបានបញ្ជាក់ប្រាប់ទៅ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងយុត្តិធម៍អោយរៀបចំពន្លឿនការកាត់ក្តីចំពោះអ្នកជាប់ចោទជាច្រើននាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ឋធនាគារដែលមកទល់ពេលនេះមិនទាន់បានកាត់ក្តីនៅឡើយ ជាពិសេសស្រ្តីក្រីក្រ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការឃុំខ្លួនជនជាប់ចោទរយៈពេលយូរដោយមិនបានកាត់ក្តី គឺខុសច្បាប់៕

អត្ថបទដែលទាក់ទង

BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
2025/09/09 11:24:03 am        1
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
2024/03/10 08:18:47 pm        1
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
2023/11/28 04:17:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am