ក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រែកថ្មី អំពាវនាវពលរដ្ឋ សិក្សាឲ្យច្បាស់ពីការគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ

2023/07/06 10:01:49 pm        22

ភ្នំពេញ៖ ឯកឧត្តម ប៊ិន ស៊ីនាថ ជំនួយការសម្ដេចតេជោ និងជាអនុប្រធានក្រុមកាងារចុះមូលដ្ឋានសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានអំពាវនាវទៅប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមសិក្សាឲ្យបានច្បាស់លាស់ ពីការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងយកជាការបាន ។

ក្នុងពេលចុះបង្រៀនពលរដ្ឋ ពីការគូសសន្លឹកឆ្នោត និងចែកខិតប័ណ្ណបោះឆ្នោត ដោយមានការចូលរួមពីលោក កៃ សន សមាជិកក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី និងសមាជិកបក្ស នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៊ិន ស៊ីនាថ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារបោះឆ្នោតឲ្យបានរួចរាល់ តាមការតម្រូវ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ហើយសូមទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ខាងមុខ ។

ឯកឧត្តមបានបន្តថា ចំពោះការបោះឆ្នោតនេះ ក៏ត្រូវអនុវត្តឲ្យបានត្រឹមត្រូវផងដែរ នូវការគូសសន្លឹកឆ្នោត កុំឲ្យខុស​ពីអ្វីដែល គ.ជ.ប បានណែនាំ ដើម្បីកុំឲ្យសន្លឹកឆ្នោតនោះប្រើការមិនបាន ហើយចំពោះអ្នកទើប​មានឈ្មោះបោះឆ្នោត​ក្នុងអាណត្តិនេះ បើមានការមិនសូវយល់ ពីការគូសនេះ ត្រូវសួរនាំអ្នកធ្លាប់បានបោះឆ្នោតកន្លងមក ។

ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានក្រុមការងារ បានជំរុញទៅពលរដ្ឋ ដែលបាត់ ឬខូចអត្តសញ្ញាណប័ណ្ណ សូមទៅរក​មន្ត្រី គ.ជ.ប តាមឃុំ-សង្កាត់ ដែលខ្លួនមានឈ្មោះបោះឆ្នោត ដើម្បីឲ្យមន្ត្រីទាំងអស់នោះ ជួយធ្វើលិខិតបញ្ជាក់ (ប័ណ្ណ អេ.អ) ដែលកាតនេះ អាចជំនួសអត្តសញ្ញាណប័ណ្ណ ហើយអាចមានសិទ្ធិបោះឆ្នោតបានផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm