
សន្ទស្សន៍ភាគហ៊ុនសំខាន់ៗទាំងបីរបស់សហរដ្ឋអាមេរិក បានបិទការជួញដូររបស់ខ្លួនពណ៌ក្រហមកាលពីថ្ងៃពុធ បន្ទាប់ពីការជួញដូរទីផ្សារឡើងវិញ រួមជាមួយនឹងទំនោរស្រដៀងគ្នាដែលបានសង្កេតឃើញនៅអឺរ៉ុប និងការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្លៃប្រេងពិភពលោក។
ការធ្លាក់ចុះជារួមនេះ ត្រូវបានគេសន្មតិថាបានមកពីការចេញផ្សាយរបាយការណ៍កិច្ចប្រជុំគោលនយោបាយរូបិយវត្ថុខែមិថុនារបស់ធនាគារកណ្តាលសហព័ន្ធ ដែលស្នើថាអត្រាការប្រាក់នឹងបន្តកើនឡើងនៅឆ្នាំនេះ និងទិន្នន័យបញ្ជាទិញរោងចក្ររបស់សហរដ្ឋអាមេរិកខ្សោយជាងការរំពឹងទុក។
ពាក់ព័ន្ធនឹងទីផ្សារប្រេង តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃពុធ បន្ទាប់ពីប្រទេសផលិតប្រេងសំខាន់ៗបានប្រកាសកាត់បន្ថយផលិតកម្មកាលពីថ្ងៃចន្ទ ជាមួយនឹងការរំពឹងទុកនៃកំណើនតម្រូវការប្រេងក្នុងរដូវធ្វើដំណើររដូវក្តៅរបស់សហរដ្ឋអាមេរិក។
នៅពេលបិទការជួញដូរនៅថ្ងៃដដែលនោះ តម្លៃភាគហ៊ុនប្រេងរបស់សហរដ្ឋអាមេរិកបានកើនឡើងជិត ២,៩ភាគរយ ហើយតម្លៃភាគហ៊ុនប្រេងឆៅ Brent បានកើនឡើង ២,៦៨ភាគរយ ដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតពីរសប្តាហ៍៕