ប្រទេសវៀតណាម ចាប់ផ្តើមការស៊ើបអង្កេតលើគេហទំព័ររបស់អ្នករៀបចំតន្ត្រីទេសចរណ៍ Blackpink របស់ក្រុម K-pop មុនការប្រគុំតន្ត្រីនៅក្នុងទីក្រុងហាណូយ ជុំវិញការរិះគន់ពីអ្នកគាំទ្រថា ការប្រគុំតន្ត្រីនេះ បង្ហាញពីផែនទីសមុទ្រចិនខាងត្បូងជាមួយព្រំដែនដែលមានជម្លោះ។
ភាពចម្រូងចម្រាស់ កើតមានឡើងបន្ទាប់ពី ការសេចក្តីសម្រេចរបស់ប្រទេសវៀតណាមដើម្បីហាមឃាត់ ខ្សែភាពយន្ត Barbie ដែលរំពឹងទុកជាមុនខ្ពស់របស់ក្រុមហ៊ុនភាពយន្ត Warner Bros ជុំវិញឈុតឆាកមួយដែលតាមការចោទប្រកាន់ថាបង្ហាញពីខ្សែបន្ទាត់៩ចំណុចលើផែនទី ដែលប្រើប្រាស់ក្នុងផែនទីរបស់ប្រទេសចិនដើម្បីពន្យល់ពីការអះអាងសិទ្ធរបស់ទីក្រុងប៉េកាំងនៅតំបន់ដ៏ធំទូលាយនៃសមុទ្រចិនខាងត្បូង រួមទាំងតំបន់ជាអ្វីដែលប្រទេសវៀតណាមចាត់ទុកថាតំបន់បាតសមុទ្ររបស់ខ្លួន។
ក្រសួងវប្បធម៌របស់ប្រទេសវៀតណាម បាននិយាយ កាលពីល្ងាចថ្ងៃពុធថាក្រសួងបានចេញបញ្ជាត្រួតពិនិត្យគេហទំព័រដើម្បីបញ្ជាក់ឡើងវិញពីការសង្ស័យដែលថា ក្រុមហ៊ុនកំពុងរៀបចំការប្រគុំតន្ត្រីពេលយប់ Blackpink ដែលជំរុញការគាំទ្រខ្សែបន្ទាត់រាងអ៊ុយអក្សរ(U) ដោយប្រើប្រាស់ឃ្លាប្រយោគជាភាសាវៀតណាម ដើម្បីអធិប្បាយខ្សែបន្ទាត់រាងអក្សរ U។
ក្រសួងពុំបានឆ្លើយតបភ្លាមៗ ចំពោះសំនួរអំពីលទ្ធផលដែលអាចទទួលបានក្នុងការត្រួតពិនិត្យនោះទេ។ គេមិនច្បាស់នោះទេថានៅពេលណា ក្រសួងនឹងប្រកាសការរកឃើញនោះ។
អ្នករៀបចំជនជាតិចិន ក្រុមហ៊ុន iME Entertainment និងទីភ្នាក់ងារកូរ៉េខាងត្បូង YG Entertainment ដែលរៀបចំការប្រគុំតន្ត្រី Blackpink ពុំបានឆ្លើយតបភ្លាមៗនោះទេ។