
ទាហានអ៊ីតាលី និងប៊ុលហ្គារី បានចូលរួមសមយុទ្ធយោធាដែលរៀបចំឡើងដោយអង្គការណាតូ នៅតំបន់ភាគពាយ័ព្យប្រទេសប៊ុលហ្គារី ។ សមយុទ្ធដែលបានរៀបចំឡើង កាលពីថ្ងៃពុធ នេះ គឺជាដំណាក់ផ្តាច់ព្រ័ត្រនៃសមយុទ្ធយោធា “"បង្កើនសកម្មភាពប្រុងប្រយ័ត្ន-ឆ្នាំ ២០២៣” ។
កងពលតូចពហុជាតិរបស់អង្គការណាតូ ក្រោមការបញ្ជាពីអ៊ីតាលី បានចូលរួមសមយុទ្ធយោធានេះ ដោយពួកគេមានទាហានប្រមាណជា ១.១០០នាក់មកពីប៊ុលហ្គារី អ៊ីតាលី ក្រិក អាល់បានី ម៉ាសេដូនៀខាងជើង និងម៉េនតេណេហ្គ្រូ ៕