កម្ពុជាឈរនៅលំដាប់លេខ ១៣ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ថាជាប្រទេសដែលមានសន្តិសុខសុវត្ថិភាពល្អ

2023/07/07 12:08:40 am        700

ភ្នំពេញ៖ កម្ពុជាឈរនៅលេខរៀងទី១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងស្ថិតនៅលេខរៀងទី៧៣ ក្នុងចំណោម១៦៣ ប្រទេសជុំវិញពិភពលោក ក្នុងនាមជាប្រទេសដែលមានសុខសន្តិភាព។ នេះបើតាមឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្សព្វផ្សាយនៅលើហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដមនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។

សំណេរផ្សព្វផ្សាយរបស់ឯកឧត្ដម គឺយោងតាមចេញផ្សាយរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ហៅ កាត់(IEP) ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

សំណេររបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានដដែលបន្តថា វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពនៅប្រទេ សអូស្ត្រាលី ទើបបានបង្ហាញពីស្ថានភាពក្សេមក្សាន្ត(Peacefulness)របស់ប្រទេសចំនួន ១៦៣ ក្នុងពិភ ពលោក។ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កម្ពុជាយើងស្ថិតនៅទី១៣, ក្នុងពិភពលោកយើងនៅទី៧៣ ក្នុ ងចំណោម ១៦៣ ប្រទេស។ នេះបង្ហាញឱ្យឃើញពីវឌ្ឍនភាពយ៉ាងធំធេងដែលប្រជាជនកម្ពុជាយើងសម្រេចបាន ក្រោមការដឹកនាំដ៏វៃឈ្លាសរបស់សម្តេចតេជោ។

នេះគឺជាការចេញផ្សាយលើកទី១៧ នៃសន្ទស្សន៍សន្តិភាពសកល ដែលដាក់ចំណាត់ថ្នាក់រដ្ឋឯករាជ្យ និងដែនដីចំនួន ១៦៣ ដែលមានប្រជាជនសរុប ៩៩,៧ ភាគរយ នៃចំនួនប្រជាជនពិភពលោក ដោយបានវាស់ស្ទង់ស្ថានភាពសុខសន្តិភាពរបស់ប្រទេសនីមួយៗ តាមរយៈវិស័យចំនួនបីគឺ ទី១.កម្រិតនៃសុ វត្ថិភាព និងសន្តិសុខសង្គម, ទី២.វិសាលភាពនៃជម្លោះក្នុងប្រទេស និងកម្រិតអន្តរជាតិ និង ទី៣.កម្រិតនៃយោធា។

ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងផលវិបាកនៃសង្គ្រាមនេះ គឺជាកត្តាជំរុញដ៏សំខាន់នៃការធ្លាក់ចុះនៃស្ថានភាពសុខសន្តិភាពទូទាំងពិភពលោក។ ទាំងរុស្ស៊ី និងអ៊ុយក្រែន ស្ថិតក្នុងចំណោមប្រទេ សដែលមានស្ថានភាពសុខសន្តិភាពទាបបំផុតទាំង ១០ ហើយអ៊ុយក្រែនមានកម្រិតនៃការធ្លាក់ចុះខ្លាំងជាងគេ នៅក្នុងសន្ទស្សន៍សន្តិភាពសកលឆ្នាំ២០២៣។

ប្រទេសអ៊ីស្លង់ នៅតែរក្សាបានចំណាត់ថ្នាក់កំពូលរបស់ខ្លួន ក្នុងនាមជាប្រទេសដែលមានសុខសន្តិភា ពបំផុតនៅលើពិភពលោក ចាប់តាំងពីការសិក្សានេះត្រូវបានចេញផ្សាយជាលើកដំបូងក្នុងឆ្នាំ២០០៨ បន្ទាប់មកមានប្រទេសដាណឺម៉ាក និងអៀរឡង់ ខណៈដែលអាហ្វហ្គានីស្ថាន គឺជាប្រទេសដែលមានកម្រិតសុខសន្តិភាពតិចជាងគេបំផុតក្នុងពិភពលោក៕ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm