
ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការដើម្បីជួយសង្គ្រោះអ្នកពន្លត់អគ្គិភ័យយ៉ាងហោចណាស់ពីរនាក់ដែលបានធ្លាក់ចុះក្នុងអំឡុងពេលឆេះនាវាកាលពីយប់ថ្ងៃពុធ (៥ កក្កដា) នៅក្នុងទីក្រុងNewark សហរដ្ឋអាមេរិក។ អគ្គិភ័យនេះត្រូវបានគេរាយការណ៍ថាកើតឡើងនៅក្នុងនាវាច្រើនជាន់ ដែលបានចតនៅកំពង់ផែទីក្រុង Newark មុនពេលម៉ោង ១០យប់ ម៉ោងក្នុងស្រុក។ របាយការណ៍ជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថានាវានោះផ្ទុកពោរពេញដោយរថយន្ត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកពន្លត់អគ្គិភ័យម្នាក់ត្រូវបានជួយសង្គ្រោះ និងយកចេញពីនាវាបន្ទាប់ពីម៉ោង ១២អធ្រាត្រម៉ោងក្នុងស្រុក បន្ទាប់មកបញ្ចូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។
ក្នុងអំឡុងពេលនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ សញ្ញាសង្រ្គោះបន្ទាន់បន្ថែមត្រូវបានបន្លឺឡើងសម្រាប់ក្រុមអ្នកពន្លត់អគ្គិភ័យ ដោយសមាជិកទាំងអស់នោះត្រូវបានសង្រ្គោះក្នុងរយៈពេល ២០នាទី។
ទោះបីជាយ៉ាងណា អ្នកពន្លត់អគ្គិភ័យម្នាក់នៅបន្តបាត់ខ្លួន។ មេបញ្ជាការកំពុងអំពាវនាវរកម៉ាស៊ីនថតរូបបប្រលថាមពលកម្ដៅ បំពង់ខ្យល់អុកស៊ីហ្សែនរយៈពេល៦០នាទី ខ្សែរជំនួយក្នុងការស្វែងរក និងឧបករណ៍ចម្រោះថាមពលថ្ម ខណៈដែលក្រុមនាវិកបានទៅដល់កន្លែងកើតហេតុ។
កំពង់ផែទីក្រុង New York និងរដ្ឋ New Jersey គឺជាកំពង់ផែកុងតឺន័រធំជាងគេនៅតំបន់សមុទ្រ East Coast និងធំទីពីរនៅសហរដ្ឋអាមេរិក បន្ទាប់កំពង់ផែទីក្រុង Los Angeles៕