ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ាណែត នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានសរសេរនៅលើហ្វេសប៊ុកឯកឧត្ដមផ្ទាល់ ថា អង្គុយមើលរូបចាស់ៗកាលពីនៅរៀន បានឃើញរូបមួយសន្លឹក ដែលបានថតកាលពីឯកឧត្ដមរៀននៅឆ្នាំទី៤ នៅសាលា West Point។
ឯកឧត្ដមបន្តថា មានបងប្អូនសួរថា អាំងស៊ីញដែលឯកឧត្ដមពាក់នៅលើឯកសណ្ឋាននោះមានន័យអ្វីខ្លះ?
ឯកឧត្ដមពន្យល់ថា នៅលើហោប៉ៅអាវខាងឆ្វេងមាន៖ ១.អាំងស៊ីញរូបឧទ្ធម្ភាគចក្រ(Air Assault) ជាស ញ្ញាសម្គាល់ដែលឯកឧត្ដមបានទទួលនៅឆ្នាំ១៩៩៧ ក្រោយបញ្ចប់ការហ្វឹកហ្វឺននៅសាលាវាយលុកតា មឧទ្ធម្ភាគចក្រនៅ Camp Smith មានទីតាំងនៅក្នុងរដ្ឋ New York និង ២.អាំងស៊ីញរូបឆត្រយោង(Airborne) ជាសញ្ញាសម្គាល់ដែលឯកឧត្ដមបានទទួលនៅឆ្នាំ១៩៩៨ ក្រោយបញ្ចប់ការហ្វឹកហ្វឺននៅសាលាឆត្រយោងកងទ័ពអាម៉េរិកនៅ Fort Benning ស្ថិតក្នុងរដ្ឋ Georgia សហរដ្ឋអាម៉េរិក។
ឯកឧត្ដមបន្តថា នៅលើហោប៉ៅអាវស្តាំ(លើស្លាកឈ្មោះ) មានអាំងស៊ីញផ្កាយប្រាក់ ជាសញ្ញាសម្គាល់ដែលឯកឧត្ដមទទួលបានពីសាលា West Point។ អាំងស៊ីញផ្កាយប្រាក់នេះ គឺសាលាប្រគល់ជូននិស្សិតនាយទាហានដែលជាប់និទ្ទេសជានិស្សិតពូកែ(Dean's List) ដោយគិតទាំងចំណេះដឹងទូទៅ(Academics) យោធា(Military) និងកីឡា(Physical)៕ ដោយ៖ គង់ ឌិន

