
លោកប្រធានាធិបតីបេឡារុស Alexander Lukashenko ដែលកាលពីខែមុន បានសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងដើម្បីបញ្ចប់ការបះបោរប្រដាប់អាវុធនៅក្នុងប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin លែងនៅក្នុងប្រទេសបេឡារុសទៀតហើយ។
លោក Lukashenko បាននិយាយនៅថ្ងៃទី២៧ ខែមិថុនាថា លោក Prigozhin បានមកដល់ប្រទេសបេឡារុស ដែលជាផ្នែកនៃកិច្ចព្រមព្រៀងនោះ។
ប៉ុន្តែលោកបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា សម្រាប់លោកPrigozhin ពេលនេះ ស្ថិតនៅទីក្រុង St Petersburg ។ គាត់មិននៅលើទឹកដីនៃប្រទេសបេឡារុសទេ៕