
មេបញ្ជាការអាមេរិក បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ី បានរំខានយានដ្រូនប្រម៉ាញ់ឃាតកម្មអាមេរិក ដែលកំពុងបំពេញបេសកកម្ម ប្រឆាំងនឹងគោលដៅក្រុមរដ្ឋឥស្លាម ISIS នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃពុធ។
ឧត្តមសេនីយ៍ទោ Alexus Grynkewich មេបញ្ជាការទី៩នៃកម្លាំងទ័ពអាកាស និងកងកម្លាំងចម្រុះសម្រាប់បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយយាថា នៅម៉ោងប្រហែល ១០:៤០នាទីព្រឹកម៉ោងក្នុងស្រុក យានដ្រូន MQ-9 Reaper ចំនួន៣គ្រឿងរបស់សហរដ្ឋអាមេរិក កំពុងបំពេញបេសកកម្មប្រឆាំងនឹងគោលដៅក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី នៅពេលដែលយន្តហោះចម្បាំងរុស្ស៊ីចំនួន៣គ្រឿងបានចាប់ផ្តើមហោះហើរកៀបយានដ្រូនទាំងនោះ។
យោងតាមលោក Grynkewich អ្នកបើកយន្តហោះជនជាតិរុស្សីម្នាក់បានបើកយន្តហោះនោះនៅពីមុខយានដ្រូនអាមេរិកមួយគ្រឿង ហើយបានភ្ជាប់ឧបករណ៍ដុតពីក្រោយ ដោយកាត់បន្ថយសមត្ថភាពរបស់ប្រតិបត្តិករក្នុងការបញ្ជាយន្តហោះដោយសុវត្ថិភាព។
ព្រឹត្តិការណ៍ទាំងនេះតំណាងឱ្យឧទាហរណ៍មួយផ្សេងទៀតនៃសកម្មភាពគ្មានវិជ្ជាជីវៈ និងគ្មានសុវត្ថិភាពរបស់កងកម្លាំងអាកាសរុស្ស៊ី ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ីរីគំរាមកំហែងដល់សុវត្ថិភាពរបស់កងកម្លាំងទាំងសហរដ្ឋអាមេរិក ទាំងរុស្ស៊ី៕