​ឯកឧត្តម ចាយ បូរិន ណែនាំពីរបៀបគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដល់សកម្មជនយុវជនគណបក្សភូមិ ឃុំ ក្នុងមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ

2023/07/07 01:31:17 am        104

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ ដែលជាថ្ងៃទី៦នៃយុទ្ធនាការឃោសនាបោះឆ្នោត​ជ្រើសតាំងតំណាង​រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជា​អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរទទួលបន្ទុកលើការងារយុវជន បានអញ្ជើញណែនាំ​ពីរបៀបគូសសន្លឹកឆ្នោតដល់សកម្មជនយុវជនគណបក្សភូមិ ឃុំ ដើម្បីបង្រៀនបន្តដល់សមាជិកបក្ស នៅក្នុងមូលដ្ឋាន​ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមចំនួន៤៨៥នាក់ នៅទីស្នាក់ការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រី ប្រធានកិត្តិយសគណបក្ស ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគបក្សថ្នាក់កណ្តាល​ ជូនអង្គពិធីទាំងមូល។

ឯកឧត្តម បានថ្លែងងអំណរគុណ និងកោតសរសើរដល់ក្រុមការងារយុវជនគណបបក្សគ្រប់ភូមិ ឃុំទូទាំងស្រុកតំបែរ ដែលបានសហការ រួបរួម និងសាមគ្គីគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ រៀបចំយុទ្ធនាការឃោសនារកសំឡេង​ឆ្នោតជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងរយៈពេល ៥ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

ឯកឧត្តម បានលើកទឹកចិត្តដល់សកម្មជន និងអ្នកគាំទ្រគណបក្សគ្រប់ភូមិ ឃុំទូទាំងស្រុកតំបែរ ត្រូវបន្តធ្វើ​ការ​ឃោសនា​​​រកសំឡេងឆ្នោតតាមរូបភាពផ្សេងៗដូចជា ការជួបប្រជុំគ្នាការចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់​ការ​គណបក្ស និងចល័តតាមភូមិ បិទស្ទីកគ័រ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងបដានៅទីសាធារណៈ ជាដើម។ លើសពីនេះ ត្រូវផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងត្រូវរម្លឹកដល់​ប្រជាពលរដ្ឋឲ្យបាន​យល់ដឹងកាន់តែច្បាស់ពីឯកសារដែលត្រូវកាន់យកទៅបោះឆ្នោតបានរួមមាន៖

១- អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ (អ.ខ) ២-ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ. អ) និង៣-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលអស់សុពលភាពនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ អាចយកទៅបោះឆ្នោតបានដែរ។ ពិសេសជាងនេះទៅទៀត ត្រូវបង្រៀនសមាជិក សមាជិកាបក្សនិងប្រជាពលរដ្ឋឲ្យចេះពី របៀបគូសលើសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ចាយ បូរិន ក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស និងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុននេះ ឱ្យបានគ្រប់ៗគ្នា ពិសេស គឺត្រូវបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត ដោយ​យកគោលការណ៍ចង្អុលដៃខ្មៅ គឺសមាជិកម្នាក់សន្លឹកឆ្នោតមួយសន្លឹក ដែលបោះឆ្នោត​ជូនគណបក្សប្រជាជន​កម្ពុជាដើម្បីគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អាណត្តិទី៧នេះ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត៕


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm