ចិន៖ ជប៉ុនមិនបានពិគ្រោះជាមួយភាគីពាក់ព័ន្ធពេញលេញលើការបញ្ចេញទឹក នៅរោងចក្រហ្វូគូស៊ីម៉ា

2023/07/07 02:51:45 am        330

ក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា) នេះ ថា ប្រទេសជប៉ុនមិនបានពិគ្រោះយោបល់យ៉ាងពេញលេញជាមួយសហគមន៍អន្តរជាតិ ជាពិសេសភាគីពាក់ព័ន្ធ ជុំវិញការបញ្ចេញទឹកវិទ្យុសកម្មរបស់ខ្លួនពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) ដែលត្រូវបានបំផ្លិចបំផ្លាញនោះទេ។

អ្នកនាំពាក្យរបស់ក្រសួងលោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថ្ងៃថា ការបញ្ចេញទឹកនេះ បង្ហាញពីភាពអាត្មានិយម និងភាពក្រអឺតក្រទមរបស់ប្រទេសជប៉ុន។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅសប្តាហ៍នេះ បានផ្តល់ការអនុញ្ញាតដល់ប្រទេសជប៉ុន ក្នុងការចាប់ផ្តើមបញ្ចេញទឹកជាង១លានតោន ដែលគ្រប់គ្រាន់បំពេញអាងហែលទឹកអូឡាំពិកចំនួន ៥០០អាង ដោយទឹកនេះត្រូវប្រើសម្រាប់ធ្វើឲ្យត្រជាក់បំពង់ប្រេងឥន្ធនៈរបស់រោងចក្រ បន្ទាប់ពីរោងចក្រនោះ ត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០១១។

គម្រោងបញ្ចេញទឹកពីរោងចក្រភាគខាងជើងនៃទីក្រុងតូក្យូនេះ បានប្រឈមនឹងការប្រឆាំង ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក្នុងនោះរួមទាំងប្រទេសចិនផងដែរ បើទោះបីជាមានការធានារបស់ជប៉ុនថា វាមានសុវត្ថិភាពបន្ទាប់ពីត្រូវបានច្រោះយកសារធាតុអ៊ីសូតូបភាគច្រើនបំផុតចេញក៏ដោយ។

សម្រាប់ការលើកឡើងដាច់ដោយឡែកផ្សេងទៀត មន្ត្រីរដ្ឋាភិបាលចិន ក៏បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា) នេះ ថា ប្រទេសចិននឹងបង្កើនការត្រួតពិនិត្យលើផលិតផលមហាសមុទ្រ និងសមុទ្រ បន្ទាប់ពីមានការបញ្ចេញទឹកនេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm