អាមេរិក៖ ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកមានការតក់ស្លុតចំពោះការវាយប្រហារដ៏ឃោឃៅនៅក្នុងតំបន់ (ឆេតឈ្នី) Chechnya លើអ្នកសារព័ត៌មានស្ត្រីជនជាតិរុស្ស៊ីដ៏លេចធ្លោម្នាក់និងមេធាវីម្នាក់ ហើយក្រសួង បានជំរុញឲ្យរុស្ស៊ីធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាព និងធានាបាននូវយុត្តិធម៌។

យោងតាមប្រធានរបស់លោកស្រី Milashina និងក្រុមសិទ្ធិមនុស្ស បាននិយាយថា ជនពាក់ម៉ាស់ប្រដាប់ដោយអាវុធ កាលពីថ្ងៃអង្គារ បានវាយប្រហារលើ លោកស្រី Yelena Milashina ជាអ្នកសារព័ត៌មានបម្រើ ការឲ្យសារព័ត៌មាន Novaya Gazeta ជាអ្នកដែលស្កិតនៅក្នុងតំបន់ Chechnya ជាមួយមេធាវីម្នាក់ លោក Alexander Nemov នៅពេលពួកគេត្រូវបានស្ទាក់វាយប្រហារ ខណៈបើកបរពីអាកាសយានដ្ឋាន។ កាលពីថ្ងៃពុធ រុស្ស៊ី បានបើកការស៊ើបអង្កេតករណីព្រហ្មទណ្ឌក្នុងការវាយប្រហារនេះ។

លោកស្រី Milashina និងលោក Nemov គ្រោងចូលរួមសវនាតុលាការ ក្នុងករណីនៃស្ត្រីម្នាក់ ដែលពួកគេជឿថាត្រូវបានគេធ្វើបាបយ៉ាងអយុត្តិធម៌ព្រោះហេតុផលនយោបាយ។ ការវាយប្រហារទៅលើពួកគេ ដែលអ្នកវាយប្រហារបានយកកាំភ្លើងភ្ជង់ក្បាលរបស់លោកស្រី Milashina ដែលបានបានកោរសក់ និងលាបថ្នាំពណ៌បៃតង និងបានចាក់លោក Nemov ចំជើង ដោយរារាំងពួកគេទាំងពីរនាក់មិនឲ្យចូលរួម។
ពួកគេបានធ្វើដំណើរដោយយន្តហោះត្រលប់មកទីក្រុងមូស្គូវិញដើម្បីព្យាបាល ក្នុងពេលមានការហៅពីវិមានក្រឹមឡាំងដើម្បីរកឯកសារសំខាន់ៗនៅក្នុងតំបន់ Chechnya ជាទីដែលមានពលរដ្ឋមូស្លីមភាគច្រើន នៅភាគខាងត្បូង គ្រប់គ្រងដោយលោក Ramzan Kadyrov សម្ព័ន្ធមិត្តរបស់ប្រធានាធិបតីលោក Vladimir Putin ដើម្បីស៊ើបអង្កេត។