ក្រុមហ៊ុនTwitter គំរាមប្ដឹងក្រុមហ៊ុន Meta ពាក់ព័ន្ធនឹងកម្មវិធី Threads

2023/07/07 05:30:58 pm        292

អាមេរិក៖ បណ្ដាញសង្គម Twitter បានគំរាមប្តឹងវេទិការបស់ក្រុម Meta (META.O) ពាក់ព័ន្ធនឹងវេទិកា Threads ថ្មីរបស់ខ្លួន នៅក្នុងលិខិតមួយ ដែលផ្ញើទៅកាន់នាយកប្រតិបត្តិរបស់បណ្ដាញសង្គម Facebook លោក Mark Zuckerberg ដោយមេធាវីរបស់ក្រុមហ៊ុនបណ្ដាញសង្គម Twitter លោក Alex Spiro។

ក្រុមហ៊ុន Meta ដែលបានបើកដំណើរការកម្មវិធី Threads កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) និងមានអ្នកប្រើប្រាស់ចុះឈ្មោះជាង ៣០លាននាក់ ហាក់ដូចជាកំពុងប្រើប្រាស់បណ្ដាញសង្គម Twitter របស់លោក Elon Musk ដោយទាញយកប្រយោជន៍ពីអ្នកលេងបណ្ដាញសង្គម Instagram រាប់ពាន់លាននាក់។

គេហទំព័រព័ត៌មាន Semafor បានរាយការណ៍កាលពីដំបូងថា លោក Spiro នៅក្នុងលិខិតរបស់លោក បានចោទប្រកាន់ក្រុមហ៊ុន Meta ថា បានជួលអតីតបុគ្គលិករបស់ក្រុហហ៊ុនបណ្ដាញសង្គម Twitter ដែលបាននិងបន្តចូលប្រើប្រាស់ការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់កម្រិតខ្ពស់ផ្សេងទៀតរបស់បណ្ដាញសង្គម Twitter។

ប្រភពទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដឹងពីលិខិតនោះ បានបញ្ជាក់ពីខ្លឹមសាររបស់លិខិតនោះ កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា) តែលោក Spiro មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារ Reuters នោះទេ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta លោក Andy Stone បាននិយាយនៅក្នុងការបង្ហោះកម្មវិធី Threads ថា៖ «គ្មាននរណាម្នាក់ នៅក្នុងក្រុមវិស្វកម្មនៃកម្មវិធី Threads គឺជាអតីតបុគ្គលិករបស់កក្រុមហ៊ុនបណ្ដាញសង្គម Twitter នោះទេ»។

អតីតបុគ្គលិកជាន់ខ្ពស់ម្នាក់របស់ Twitter បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេមិនបានដឹងអំពីអតីតបុគ្គលិកណាម្នាក់ ដែលធ្វើការលើកម្មវិធី Threads ឬបុគ្គលិកជាន់ខ្ពស់ណាម្នាក់ ដែលបានទៅធ្វើការឲ្យក្រុម Meta ទាល់តែសោះ។ ក្រុមហ៊ុនមេតា គឺម្ចាស់របស់បណ្ដាញសង្គម Instagram ព្រមទាំងបណ្ដាញសង្គម Facebook ផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm