ក្រុមការងារបក្សបន្តសកម្មភាព ចុះពន្យល់ពលរដ្ឋដល់មូលដ្ឋាន អំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ

2023/07/07 06:20:58 pm        516

ភ្នំពេញ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ បានបន្តចុះបង្រៀន និងពន្យល់ពលរដ្ឋតាមមូលដ្ឋាន ពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌតម្រូវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឲ្យសន្លឹកឆ្នោតនោះ យកជាការបាន ។

ក្នុងពេលចុះបង្រៀនពលរដ្ឋ ពីរបៀបគូសសន្លឹកឆ្នោត ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក លោក គឹម គីរី សមាជិកគណបក្សសង្កាត់ទឹកល្អក់ទី៣ លើកឡើងថា ចាប់ពីថ្ងៃបើកយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់អាណត្តិទី៧ ក្រុមការងារបក្សសង្កាត់ បាន ចុះបង្រៀន និងផ្សព្វផ្សាយពីគោលនយោបាយបក្សជារៀងរាល់ថ្ងៃ នៅតាមខ្នងផ្ទះ ទៅដល់ប្រជាពលរដ្ឋ ។

លោកបានបន្តថា ការចុះនេះ ក៏ដើម្បីឆ្លើយតបផងដែរ ទៅជនខិលខូចមួយចំនួន ដែលបន្លំខ្លួនធ្វើ​ជាថ្នាក់​ដឹកនាំគណបក្សប្រជាជនកម្ពុជា ​ណែនាំឲ្យពលរដ្ឋ ​ឲ្យគូសសន្លឹកឆ្នោតខុស និងបានអំពាវនាវ​កុំឲ្យពលរដ្ឋ ធ្វើតាមជនខិលខូចទាំងនោះ ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ កាលពីពេលថ្មីៗនេះ បានបញ្ជាឱ្យ​សមត្ថកិច្ច ​និងក្រសួងពាក់ព័ន្ធស្រាវជ្រាវឃាត់ខ្លួនឱ្យបាន នូវជន​ទុច្ចរិត​ក្លែងបន្លំ​ជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា ​បានទៅណែនាំ ​អ្នកបោះឆ្នោតឱ្យគូស​សន្លឹកឆ្នោតខុស ក្លាយ​ទៅជា​សន្លឹកឆ្នោតមិនបានការ ។

សម្ដេចតេជោ បានចាត់ទុកថា ទង្វើបែបនេះ ​ទាមទារឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែ​បង្រៀនប្រជាពលរដ្ឋ សមាជិកសមាជិការបស់ខ្លួនឱ្យចេះគូស​សន្លឹកឆ្នោត ដើម្បីជាសន្លឹកឆ្នោត​បានការ ៕ អត្ថបទ បានសុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm