UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែកក្កដា បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិក ឲ្យបង្កើតលក្ខខណ្ឌសម្រាប់ការដាក់ពង្រាយកងកម្លាំងពហុជាតិសាសន៍ ដើម្បីជួយដល់នគរបាលជាតិប្រទេសហៃទី ស្របពេលកើនឡើងអំពើហិង្សា និងវិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើង។

ប្រមុខអង្គការសហប្រជាជាតិ បាននិយាយថា កាលពីខែតុលា ឆ្នាំ២០២២ រដ្ឋាភិបាលហៃទី បានស្នើសុំកងកម្លាំងសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជួយបង្ក្រាបក្រុមជនអន្ធពាលហិង្សា ដែលដណ្តើមយករដ្ឋធានីព័រអូប្រាំង និងតំបន់ភាគច្រើនផ្សេងទៀតនៃប្រទេសដីកោះតូចមួយនេះ។ ការអំពាវនាវរបស់ពួកគេនៅពុំទាន់បានឆ្លើយតបនៅឡើយ។
លោក Guterres និយាយថា ក្រុមជនអន្ធពាលដ៏លោភលន់ កំពុងប្រើប្រាស់ការចាប់ជំរិត និងហិង្សាផ្លូវភេទជាអាវុធ ដើម្បីធ្វើឲ្យសហគមន៍ទាំងមូលភ័យខ្លាច។ ពិភពលោកទាំងមូលត្រូវតែមានចំណាត់ការនៅពេលនេះដើម្បីទប់ស្កាត់អំពើហិង្សា និងអស្ថិរភាព។
លោក Guterres ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ដើម្បីបំពេញការសន្យានិងផ្នែកមនុស្សធម៌ និងបង្កើនផែនការឆ្លើយតបមនុស្សធម៌៧២០លានដុល្លាររបស់អង្គការសហប្រជាជាតិ ដែលក្នុងចំណោមនេះមានត្រឹមតែ២០ភាគរយប៉ុណ្ណោះនៃចំនួននេះត្រូវបានផ្តល់មូលនិធិនៅពេលបច្ចុប្បន្ន។

ប្រមុខអង្គការសហប្រជាជាតិ បានស្នើសុំដល់តួអង្គនយោបាយ និងសង្គម ដើម្បីពន្លឿនកិច្ចប្រឹងប្រែងរបស់ពួកគេ ឆ្ពោះទៅរកដំណោះស្រាយនយោបាយដែលត្រូវការដាច់ដោយឡែកពីគ្នា៕