រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋប្តេជ្ញាផ្សព្វផ្សាយអំពីប្រាសាទព្រះវិហារ ឱ្យកាន់តែល្បីល្បាញ

2023/07/07 07:16:18 pm        129

ព្រះវិហារ៖ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ នៅថ្ងៃទី៧ខែកក្កដានេះ ប្តេជ្ញាការពារអភិរក្ស និងផ្សព្វផ្សាយ​ប្រាសាទព្រះវិហារ ឱ្យកាន់តែល្បីល្បាញទៅបរទេស ខណៈថ្ងៃនេះគឺជាខួប១៥ឆ្នាំ​ប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិលោក។

បើតឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់BTV ថា ប្រាសាទព្រះវិហារ​ជា​ប្រាសាទ ដែលបានកសាងឡើងនៅភ្នំខ្ពស់សន្លឹម ​ខុសប្លែកពីប្រាសាទនានា នៅក្នុងព្រះរាជាណា​ចក្រ​កម្ពុជា និងមានទេសភាពដ៏ស្រស់ត្រកាល ​មាន​ក្បូនក្បាច់​រចនា​បទ​ស្ថាបត្យកម្មល្អឯក និង​មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ​និងម្យ៉ាងទៀត ​ជាប្រាសាទដែលដំណាងឱ្យសាសនាផង និងការសាមគ្គីភាពគ្នាផង ខណៈដែលការកសាងប្រាសាទនេះ គឺប្រើពេលរហូតដល់ជាង ៣០០ឆ្នាំទើបរួចរាល់។

ឯកឧត្ដម បញ្ជាក់ដែរថា មូលហេតុ ឬកត្តាដែលយើង​មាន​ជា​អំណះអំណាង និង​ជាប្រវត្តិសាស្ត្រ​ទាំងអស់នេះហើយ ​ទើបគ្រប់​លក្ខណខណ្ឌ​ដែល​បាន​ឈ្នះក្តី និងត្រូវ​បាន​ចុះក្នុង​បញ្ជីសម្បត្តិ​បេតិកភណ្ឌពិភពលោកនេះ។

យុវជនរស់នៅរាជធានីភ្នំពេញ ​បាន​សម្តែងការ​អបអរសាទរ និង​ប្តេជ្ញា​ការ​ពារ​មរតក​ប្រាសាទ​ព្រះវិហារ ឱ្យ​នៅគង់វង្ស​ បន្តដល់កូនចៅជំនាន់ក្រោយ ​ព្រមទាំង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែល្បីល្បាយ​ទៅលើឆាកអន្តរជាតិ។លើសពីនេះ ពួកគាត់ ​បាន​កោត​ស្ងប់ស្ងែង​ចំពោះបុព្វបុរសខ្មែរ ដែលបាន​បន្សល់ទុក​មរតក​ដ៏​អស្ចារ្យនេះ សម្រាប់អ្នកជំនាន់ក្រោយផងដែរ។

ប្រាសាទព្រះវិហារដែលមានអាយុកាលជាង ​១.០០០ឆ្នាំ​ ស្ថិតនៅលើភ្នំដងរែក ​ត្រូវ​បាន​ចុះបញ្ជីជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក​របស់អង្គការយូណេស្កូ (UNESCO) ​កាលពីថ្ងៃទី៧ ខែកក្កដា ​ឆ្នាំ២០០៨ ​នៅទីក្រុងកេបិច ប្រទេសកាណាដា។

ប្រាសាទ​ព្រះវិហារ​បាន​ប្រគល់​ឲ្យ​ប្រទេសថៃ ​ដោយពួក​អាណានិគម​បារាំង​ នៅក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញ ដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិទីក្រុងទ្បាអេ ​នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ​ក្រោមព្រះរាជកិច្ចដឹកនាំ​ដោយព្រះបរមរតនកោដ្ឋ ​ព្រះវររាជបិតាជាតិខ្មែរ សម្តេច នរោត្តម សីហនុ ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm