ជំនួប​រវាង​ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប និង​បឹងកេត​ត្រូវ​បាន​លើក​ពេល​ជាថ្មី​

2021/05/17 04:59:59 pm        249

​បាល់ទាត់៖ ជំ​នួប​បង្គ្រប់​សប្ដាហ៍​ទី​២ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ រវាង​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប និង​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត ដែល​គ្រោង​ប្រកួត​នា​ថ្ងៃទី​១៦ ខែ​ឧសភា​ម្សិលមិញត្រូវ​បាន​លើក​ពេល​ហើយ។ នេះ​បើ​យោង​តាម​ការ​ជូន​ដំណឹង​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា។​

​ជុំវិញ​ការប្រកាស​លើក​ពេល​ភ្លាមៗប្រមាណ​ជាង ៣​ម៉ោង​មុន​ការប្រកួត​នេះ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជាមិនបាន​បញ្ជាក់​អំពី​មូលហេតុ​នោះ​ទេ តែ​ប្រភព​ពី​មន្ដ្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​បង្ហើប​ថា គណៈកម្មការ​នឹង​ធ្វើ​ការ​ជូន​ដំណឹង​អំពី​កម្មវិធី​ប្រកួត​ថ្មី រវាង​ក្រុម​អាស៊ី​អឺរ៉ុប និង​ក្រុម​បឹងកេត​នា​ពេល​ឆាប់ៗ​ខាងមុខ។​ ​គួរ​ដឹង​ថា បច្ចុប្បន្ន​អាស៊ី​អឺរ៉ុបកំពុង​ឈរ​លេខ​៨ និង​មាន ៣​ពិន្ទុ​បណ្ដោះអាសន្នបន្ទាប់ពី​ឆ្លងកាត់ ៤​ប្រកួត​ឈ្នះ ១ និង​ចាញ់ ៣។ ចំណែក​ក្រុម​ជើងឯក ៤​សម័យ​បឹងកេត​នៅ​មិន​ទាន់​មាន​ពិន្ទុ​រាប់​នោះ​ទេ ក្រោយ​រង​បរាជ័យ ២​ប្រកួត​ផ្ទួនៗ​លើ​ទឹកដី​របស់​ខ្លួន​កាលពីដើម​រដូវ​កាល ពោល​គឺ​ចាញ់​ក្រុម​ណាហ្គា​វើ​ល​ដ៏ ១-០ និង​ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ២-១៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        373
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        461

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm