ជប៉ុន៖ ប្រធានទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន CNN ថា ផែនការរបស់ប្រទេសជប៉ុន ដើម្បីបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួច ចូលទៅក្នុងសមុទ្រ គឺមានសុវត្ថិភាពហើយគ្មានជម្រើសប្រសើរជាងនេះនោះទេ ដើម្បីដោះស្រាយការកើនឡើងដ៏ច្រើននៃទឹកកាកសំណល់ ដែលបានប្រមូលផ្តុំចាប់តាំងពីគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ Fukushima ឆ្នាំ២០១១។

និយាយនៅក្នុងសបទសម្ភាសន៍មួយ អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ នៅថ្ងៃសុក្រនេះ អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយថា ខណៈមានការព្រួយបារម្ភជុំវិញផែនការ បង្ហាញពីគំនិតសមហេតុផលនៃភាពមិនប្រាកដប្រជា ដែលត្រូវតែធ្វើយ៉ាងហ្មត់ចត់ លោកបានជឿជាក់ទាំងស្រុង ពីមូលដ្ឋានត្រឹមត្រូវ នៃការសន្និដ្ឋានរបស់យើង។ លោកបាននិយាយថា យើងកំពុងសំឡឹងទៅរកគោលនយោបាយជាមូលដ្ឋានសម្រាប់រយៈពេលជាង២ឆ្នាំមកនេះ។ យើងកំពុងធ្វើការវាយតម្លៃលើបញ្ហានេះ តាមស្តង់ដាតឹងរ៉ឹងបំផុតដែលកើតមាន ហើយប្រាកដនូវអ្វីដែលយើងកំពុងនិយាយ និងផែនការដែលយើងបានស្នើសុំ។ ប្រទេសជប៉ុន នឹងបញ្ចេញទឹកកាកសំណល់នៅពេលណាមួយក្នុងរដូវក្តៅ ជាចំណាត់ការមានភាពចម្រូងចម្រាស់ រយៈពល១២ឆ្នាំមកហើយ បន្ទាប់ពីការបំផ្លាញរោងចក្រនុយក្លេអ៊ែរ Fukushima ។ អាជ្ញាធរប្រទេសជប៉ុន និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានទទូចថា ផែនការធ្វើឡើងបន្ទាប់ពីមានស្តង់ដាសុវត្ថិភាពអន្តរជាតិ ដែលដំបូងទឹកត្រូវបានធ្វើប្រព្រឹត្តិកម្មដើម្បីយកចេញសារធាតុបំពុលបរិស្ថានដែលប៉ះពាល់បំផុត និងត្រូវបានបញ្ចេញជាបន្តបន្ទាប់រយៈពេលជាច្រើនឆ្នាំ ក្នុងបរិមាណពង្រាវខ្ពស់៕
