ការព្រួយបារម្ភពីសារធាតុវិទ្យុសកម្មរបស់រោងចក្រនុយក្លេអ៊ែរ Fukushima ជំរុញឲ្យមានការធ្វើតេស្តនៅផ្សារលក់ត្រីក្នុងទីក្រុងសេអ៊ូល

2023/07/07 08:24:36 pm        110

 កូរ៉េខាងត្បូង៖ ស្របពេលដែលជប៉ុន គ្រោងនឹងបញ្ចេញទឹកបន្សាបវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែររងការបំផ្លិចបំផ្លាញ Fukushima ប្រធានផ្សារលក់ចំណីអាហារមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និយាយថា អតិថិជនរបស់លោកមានការព្រួយបារម្ភខ្លាំងចំពោះការបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានបន្សាបមួយនេះ ។  

លោក Park Gil-Sungដែលជាអាជីវករមួយរូបនៅក្នុងផ្សារលក់ត្រីនៅទីក្រុងសេអ៊ូល និយាយថា មុនពេលលោកលក់ខ្យងសមុទ្រដល់អតិថិជន លោកនឹងធ្វើតេស្តរកសារធាតុវិទ្យុសកម្ម ។  

លោកនិយាយថា ពួកគេបានធ្វើតេស្តផលិតផលរបស់ពួកគេ ៣ដងក្នុង ១សប្តាហ៍ ចាប់តាំងពីឆ្នាំ ២០១៤រហូតមក ប៉ុន្តែបច្ចុប្បន្នពួកគេនឹងបង្កើនការធ្វើតេស្តរហូតដល់ ៥ដង ក្នុង១សប្តាហ៍ ។  

ម្ចាស់តូបមួយចំនួននិយាយថា តាមធម្មតាការលក់នៅក្នុងរដូវក្តៅពុំសូវដាច់នោះទេ ប៉ុន្តែបច្ចុប្បន្នអតិថិជន កាន់តែព្រួយបារម្ភជាងមុន ធ្វើឲ្យពួកយើងកាន់តែពិបាកលក់ ។  

ទឹកជាង១លានតោន ដែលត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរជប៉ុន បន្ទាប់ពីរលកយក្សស៊ូណាមិ ខែមីនា ឆ្នាំ ២០១១ នឹងត្រូវបញ្ចេញ ។  

ផែនការមួយនេះ ត្រូវបានឯកភាពដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)ក្នុងសប្តាហ៍នេះ បើទោះបីជាមានជម្លោះនយោបាយ និងការជំទាស់ពីប្រទេសដទៃទៀតក៏ដោយ ។  

រដ្ឋាភិបាលជប៉ុន បាននិយាយការពារថា ដំណើរការបញ្ចេញទឹក គឺមានសុវត្ថិភាព ដោយសារតែពួកគេបានបន្សាបទឹកដែលមានសារធាតុវិទ្យុសកម្មរួចរាល់ទៅហើយ ៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        1
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm